លែងគ្នាជិត ១ ឆ្នាំហើយ អតីតប្តី Zhao Liying បានធ្វើរឿងមួយនេះ ដើម្បីសងជំងឺចិត្តប្រពន្ធ
រយៈពេលជិត ១ ឆ្នាំហើយ បន្ទាប់ពីការប្រកាសលែងលះរបស់ប្តីប្រពន្ធតារាសម្ដែងល្បីរបស់ចិន Feng Shaofeng និង Zhao Liying បានធ្វើឱ្យមហាជនជាច្រើននៅតែមានចម្ងល់ចង់ដឹងពីមូលហេតុដែលនាំឱ្យអ្នកទាំងពីរបែកបាក់គ្នា។
កន្លងមក ក៏ធ្លាប់មានប្រភពជាច្រើនបានបង្ហើបឱ្យដឹងថា ម្ដាយក្មេករបស់តារាស្រីរូបនេះ គឺជាហេតុផលមួយដែលធ្វើឱ្យ Liying មានអារម្មណ៍រងសម្ពាធ និង ត្រូវគេមើលងាយ។ រហូតគេមានពាក្យថា ម្ដាយក្មេករបស់នាងមានតម្រូវការច្រើនពេកចំពោះកូនប្រសាស្រី តាំងពីនាងសម្រាលកូនរួចរហូតដល់ចូលធ្វើការងារវិញ ទំនាក់ទំនងរវាងម្ដាយក្មេក Liying នឹង នាងកាន់តែតានតឹង។
យ៉ាងណាមិញ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ បើតាមប្រភពចេញពី QQ បានចុះផ្សាយបង្កឱ្យមានការភ្ញាក់ផ្អើលចំពោះស្ថានភាពបច្ចុប្បន្នរបស់គ្រួសារតារាសម្ដែងប្រុសត្រកូល Feng ថា ក្រោយពេលលែងលះ លោក Feng Shaofeng តែងតែប្រើពាក្យសុំទោស ព្រោះគិតថាខ្លួនជំពាក់អតីតប្រពន្ធច្រើនរឿងពេក។
ជាពិសេស លោកបានមិនអាចទ្រាំពេលម្ដាយបង្កើតរបស់លោកដាក់សម្ពាធលើអតីតប្រពន្ធ ដោយតារាសម្ដែងប្រុសរូបនេះ បានសម្រេចចិត្តមើលថែកូនប្រុសតូចរបស់អ្នកទាំងពីរឱ្យបានល្អ ដើម្បីសងជំងឺចិត្ត និង ចង់សុំផ្តល់ឱកាសឱ្យប្រពន្ធត្រឡប់មកវិញ។
ជាមួយគ្នានោះ សារព័ត៌មានចិនផ្សេងៗក៏បានចុះផ្សាយដែរថា គ្រួសារ Zhao ពិតជាចង់ឱ្យកូនប្រុសតូចទៅនៅផ្ទះជាមួយជីតា ប៉ុន្តែខាងស្វាមីរបស់នាង បានសម្រេចចិត្តនឹងមើលថែកូន មូលហេតុនេះហើយ ទើបបានជាគេនិយាយថា លោកនៅតែស្រឡាញ់អតីតភរិយាដដែល៕