សរសើរអីតែតារាស្រុកគេ! សុគន្ធ និសា តារាខ្មែរយើង ៣៩ ឆ្នាំហើយ តែនៅក្មេងល្ហក់
ក្នុងចំណោមសិល្បករ សិល្បការិនីជាច្រើន សុគន្ធ និសា ត្រូវបានមហាជនចាត់ទុកជាតារាស្រីសាច់ចាំ មានសម្បុរស្បែកភ្លឺថ្លាសម៉ដ្ឋរលោង ជាពិសេសរូបសម្រស់របស់តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ ទោះបីជាអាយុជិត ៤០ ឆ្នាំហើយក្ដី។
ជាការពិត កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បាននាំគ្នាអួតសរសើរទៅលើអ្នកសិល្បៈបរទេសថាពួកគេពូកែថែសម្ផស្ស ទោះបីអាយុច្រើនក៏មិនចាស់ទ្រុឌទ្រោមតាមវ័យ ប៉ុន្ដែបើក្រឡេកទៅមើលតារាចម្រៀងអ្នកនាង សុគន្ធ និសា វិញ ពេលនេះអ្នកនាងមានវ័យ ៣៨ ឆ្នាំ ជិតដល់ ៣៩ ឆ្នាំទៅហើយ តែជះសម្រស់ផូរផង់ កន្លង់ៗឃើញហើយទប់ចិត្តមិនសម្លឹងមិនបាន។
ជាពិសេសរាល់ពេលដែល សុគន្ធ និសា តុបតែងខ្លួនទៅចូលរួមកម្មវិធីផ្សេងៗ ដូចជាកម្មវិធីមង្គលការជាដើម អ្នកនាងមិនបាច់តែងខ្លួនណាស់ណាពេកទេ តែមើលទៅបានបង្ហាញពីភាពលេចធ្លោខ្លាំង។ ផ្ទុយទៅវិញ បើទោះបីជាមិនតែងខ្លួននៅណា ក៏សម្រស់ សុគន្ធ និសា មើលទៅក្មេងវ័យគ្មានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុនឡើយ៕