ព្រឺសម្បុរ! Mo Amena ឈរថតក្បែររូប Tangmo ស្រាប់តែជាប់ស្រមោលស្រីម្នាក់ ដូច Tangmo នៅពីក្រោយ
រយៈពេល ៣ ថ្ងៃទៅហើយ ដែលបុណ្យសពរបស់តារាស្រី Tangmo បានបញ្ចប់ទាំងបន្សល់នូវទុក្ខសោកសៅឱ្យមនុស្សជាទីស្រឡាញ់ស្ទើរតែគ្រប់គ្នា ដែលត្រូវបាត់បង់នាងមួយរំពេចន៍ភ្នែកនោះ។
ដោយឡែក បើងាកទៅមើលពីទិដ្ឋភាពបុណ្យនាពេលនោះវិញ ឃើញថាមានតារាប្រុសស្រី មហាជន មិត្តៗជាទីស្រឡាញ់មិនតិចនោះទេ ដែលបានចូលរួមជូនដំណើរនាងជាលើកចុងក្រោយ។ លើសពីនេះទៅទៀត អ្វីដែលមហាជនចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលបំផុតនោះ គឺថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញស្រមោល Tangmo ច្បាស់ៗឈរពីក្រោយ Mo Amena ខណៈពេលដែល Mo Amena កំពុងតែថតជាមួយរូបថតនាង។
ជុំវិញរូបភាពដ៏គួរឱ្យព្រឺសម្បុរនោះដែរ មានមហាជនមិនតិចនោះទេ បានសង្ស័យថាវាជារូបភាពកាត់។ ទោះជាយ៉ាងណា ក្រោយ Mo Amena បង្ហោះរូបនោះម្តងទៀត គេក៏នៅតែចាប់អារម្មណ៍ឃើញមានមានស្រមោលមនុស្សស្រីដដែល រហូតគ្រប់គ្នាសន្មតថាជារូប Tangmo។ ជាមួយគ្នានោះដែរ បានធ្វើមានការស្រឡាំងកាំង និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនស្មានថារឿងបែបនេះអាចកើតឡើងបានដូច្នេះ៕
ប្រភព៖ khaosod