ស្រណោះណាស់! កូនស្រីអតីតអ្នកសម្តែង សយ ស្រីលក្ខណ៍ រៀបរាប់ទាំងទឹកភ្នែក ពេលគ្មានម្ដាយនៅក្បែរ
នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មហាជននិយមតាមដានខ្សែភាពយន្ត និង ចម្រៀងកាយវិការកាលពីប្រមាណជាជាង ១០ ឆ្នាំ មុន ហាក់ស្លុតចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាអតីតតារាសម្តែង អ្នកនាង សយ ស្រីល្ខណ៍ ហៅ ទីម៉ា បានទទួលមរណភាពនៅប្រទេសបារាំង ដែលក្នុងនោះអ្នកគាំទ្រជាច្រើនក៏បានសួរនាំពីមូលហេតុនៃស្លា.ប់របស់អតីតតារាសម្ដែងរូបនេះ ហើយក៏មានការបង្ហើបថា អ្នកនាងស្លាប់ដោយសារគាំងបេះដូង។
តាមការឱ្យដឹងពីសំណាក់កូនស្រីអតីតតារាសម្ដែង សយ ស្រីលក្ខណ៍ ផ្ទាល់បានឱ្យដឹងថា សពអតីតតារាស្រីរូបនេះនឹងប្រារព្ធពិធីបូជានៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះហើយ ប៉ុន្ដែរឿងដែលមហាជនខ្លោចចិត្តបំផុតនោះគឺ កូនស្រីរបស់តារាស្រីរូបនេះ នៅមិនទាន់អាចទទួលយកបាននូវការបាត់បង់ដ៏ធំធេងបំផុតក្នុងជីវិតនេះនៅឡើយ។
កូនស្រីអ្នកនាង សយ ស្រីលក្ខណ៍ បានលើកឡើងថា ខ្លួនពេលនេះរស់ដូចស្លា.ប់ ពេលគ្មានម្ដាយនៅក្បែរ ព្រោះតាំងពីតូចដល់ធំ ម្ដាយគឺជាអ្វីគ្រប់យ៉ាងសម្រាប់នាង។ កូនស្រីតារាសម្ដែងខាងលើ រៀបរាប់ទាំងខ្លោចចិត្តថា ៖ «ស្លៀកខោអាវរួមគ្នា ប្រឡែងគ្នា មានរឿងអីនិយាយប្រាប់គ្នាគ្រប់រឿង ចាន កែវ ញ៉ាំរួមគ្នា ម្ដាយសុខចិត្តអត់ឱ្យកូន កូនសុខចិត្តទុកឱ្យម្ដាយ បារម្ភគ្នា នឹកគ្នាគ្រប់ពេល តស៊ូជាមួយគ្នាតាំងពីកូននៅតូច ទីបំផុតក៏ត្រូវឃ្លាតពីទ្រូង ទីបំផុតកូនរស់ដូចជាស្លាប់»៕