Moddam លើកដៃសំពះសុំទោស Jooy និង Push ដែលខ្លួនបាននាំរឿងឱ្យមហាជនខឹងស្ទើរពេញប្រទេស
កាលពីពេលថ្មីៗ នេះកន្លងទៅនេះ តារាស្រី Jooy និង តារាប្រុស Push ត្រូវបានមហាជនអ្នកគាំទ្រផ្ទុះប្រតិកម្មរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេពុំបានទៅបុណ្យសពតារាស្រី Tangmo។ បញ្ហាការរិះគន់នេះបានកើតឡើងខណៈពេលប្ដីប្រពន្ធតារាមួយគូនេះ បានឡើងកម្មវិធីឆែ (แฉ)ដែលមាន Moddam ជាពិធីករ ហើយត្រូវបានលោកសាកសួរពីការចូលរួមបុណ្យសពតារាស្រី Tangmo តែត្រូវបានតារាស្រី Jooy ឆ្លើយថានាងពុំបានចូលរួមទេ ព្រោះពុំធ្លាប់បានរួមការងារជាមួយគ្នាឡើយ។
បន្ទាប់ស្ដាប់ការសម្ភាសនៃកម្មវីធីចប់មក មហាជនហាក់កើតក្ដីខឹងចំពោះស្វាមីភរិយាគូនេះណាស់ ហើយក៏បាននាំគ្នាខមមិន រិះគន់ខ្លាំងរហូតធ្វើឱ្យតារាប្រុសស្រីគូនេះសម្រេចចិត្តចេញមុខឡាយបកស្រាយទាំងទឹកភ្នែកលើគណនីអ៊ីនស្ត្រាក្រាមកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ។
បើងាកទៅមើលពិធីករលោក Moddam ខណៈតារាស្រី Jooy និង លោក Push ត្រូវបានមហាជនរិះគន់ខ្លាំងលើបណ្ដាញសង្គមមក ក៏ស្រាប់តែថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះ ពិធីករ Moddam បានចេញមកលើកដៃសំពះសុំការអភ័យទោសក្នុងកម្មវិធីរបស់លោក ដោយសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ហើយមិននឹកស្មានថាមកពីសំណួររបស់លោកសួរធម្មតាៗ បែរជាធ្វើឱ្យមហាជនរិះគន់ចំពោះតារាស្រី Jooy និង Push បែបនោះទេ៕