ផ្ទុះការសរសើរ! គំរូឈុតតំណាងជាតិបំពាក់លើ ប៊ី សុធារី សម្រាប់ប្រកួត Miss Charm នៅវៀតណាម ស្អាតខ្លាំង
ពិតណាស់ ក្នុងដំណើរនៃការប្រកួតកម្មវិធីអន្តរជាតិ Miss Charm International 2021 កាន់តែកៀកថ្ងៃហើយ ពោលគឺកម្មវិធីនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ដោយនឹងរៀបចំនៅលើកោះ PHU QUOC និង ទីក្រុងហូជីមិញនៅប្រទេសវៀតណាម។
បើនិយាយពីបវរកញ្ញាកម្ពុជានឹងត្រូវតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់ដ៏អស្ចារ្យនេះដែរ កញ្ញា ប៊ី សុធារី បានត្រៀមខ្លួនជាស្រេចជាមួយនឹងភាពក្លាហាន មោះមុត ពោរពេញដោយក្ដីសង្ឃឹម និង មានភាពជឿជាក់យ៉ាងខ្លាំង ដែលធ្វើឱ្យមហាជនមានការរំពឹងថា កញ្ញានឹងអាចឈានចូលទៅដល់វគ្គ Top ជាក់ជាមិនខាន។
ដោយឡែក ពេលនេះដែរ បើតាមការបង្ហោះលើបណ្ដាញសង្គម Team Cambodia ក៏បានឃើញបង្ហាញនូវគំនូរឈុតតំណាងជាតិជាផ្លូវការហើយ ដែលត្រៀមគ្រងដោយ កញ្ញា ប៊ី សុធារី ដើម្បីចូលរួមប្រកួតលើឆាក Miss Charm International 2021 នេះ។ ឈុតតំណាងជាតិនេះដែរ មានឈ្មោះថា «រាជនីមយូរ៉ា» ដែលបានច្នៃឡើងយ៉ាងស្អាតប្រណីតល្អឯកពេញទៅអត្ថន័យបង្ហាញអ្វីដែលជារបស់ខ្មែរ។
គំនូរឈុតតំណាងជាតិនេះដែរ បង្ហាញជាផ្លូវការលើបណ្ដាញសង្គមភា្លម ពិតជាបានធ្វើឱ្យមហាជនអ្នកគាំទ្រសម្ដែងនូវការពេញចិត្ត និង រំភើបចិត្តយ៉ាងខ្លាំងចំពោះភាពច្នៃប្រឌិតក្នុងឈុតមួយនេះយ៉ាងស្រស់ស្អាតល្អឯកបែបនេះ៕