Nune មិនត្រឹមតែចូលរួមបុណ្យ Tangmo ម្នាក់ឯងទេ ស្វាមីរបស់នាងក៏ចូលរួម ហើយបានរ៉ាប់រងរឿងនេះទៀត
រយៈពេល ៣ ថ្ងៃហើយ ដែលពិធីបុណ្យសពរបស់តារាស្រី Tangmo ត្រូវបានបញ្ចប់ ប៉ុន្តែហាក់នៅតែបន្សល់ទុកនូវភាពសោកសៅដល់មនុស្សជាទីស្រឡាញ់ជាច្រើននាក់ ជាមួយការចង់ចាំមិនអាចបំភ្លេចបាននោះ។
ជាក់សស្តែង បើងាកទៅមើលទិដ្ឋភាពពិធីបុណ្យសព Tangmo គេសង្កេតឃើញមានមហាជន ក្រុមគ្រួសារ និង មិត្តៗជាច្រើនបានទៅចូលរួមសម្តែងការសោកស្តាយ ក៏ដូចជាជូនដំណើរនាងជាលើកចុងក្រោយដោយក្តីសោកសៅផងដែរ។
ខណៈពេលនោះដែរ គេឃើញមានកំពូលតារាល្បីៗជាច្រើន ដែលសុខចិត្តលះបង់ពេលវេលា ការងារ ដើម្បីមកចូលរួមបុណ្យសពរបស់ Tangmo។ ជាពិសេស បើងាកទៅមើលតារាស្រី Nune Woranuch នាងក៏បានសម្តែងក្តីស្រណោះ និង ការស្រឡាញ់ដល់ Tangmo ដោយការចូលរួមបុណ្យសពនៅថ្ងៃនោះផងដែរ។ ដោយឡែក អ្វីដែលកាន់តែពិសេស មិនត្រឹមតែ Nune ម្នាក់ទេ ដែលមក សូម្បីតែស្វាមីរបស់នាងក៏មានវត្តមាននៅក្នុងពិធីបុណ្យនោះដែរ ដោយលោកក៏បានឧបត្ថម្ភជាភេសជ្ជៈសម្រាប់ភ្ញៀវនៅក្នុងពិធីបុណ្យទាំងមូលទៀតផង។
យ៉ាងណាមិញ នេះពិតជារឿងមួយដែលគួរឱ្យសរសើរណាស់ សម្រាប់គូស្វាមីរបស់អ្នកទាំងពីរ ចំណែកមហាជនពេលបានឃើញដូច្នេះហើយ ម្នាក់ៗពិតជារំភើបចិត្តណាស់ និង លើកសរសើរដល់គូស្វាមីនេះយ៉ាងខ្លាំង៕
ប្រភព៖ khao2u