ឈិន មុន្នីនាថ ធ្លោយមាត់អស់សង្ឃឹមនឹងដឹងការពិតរឿង Tangmo ស្ល-ា.ប់ ទោះប៉ូលិសកំពុងខ្នះខ្នែងស៊ើប
គិតមកដល់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះ មូលហេតុស្លាប់ពិតប្រាកដរបស់តារាស្រីថៃ Tangmo នៅតែមានចំណុចគួរឱ្យសង្ស័យច្រើន ហើយខាងសមត្ថកិច្ចជំនាញរបស់ប្រទេសថៃ នៅមិនទាន់ប្រកាសព័ត៌មានជាផ្លូវការពីមូលហេតុនៃការស្លាប់របស់តារាស្រីរូបនេះនៅឡើយ ខណៈក្រុមគ្រួសារនាង ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើន នៅតែមិនជឿថា Tangmo ស្លាប់ដោយសារលង់ទឹកនោះទេ។
ទោះជាយ៉ាងណា ពេលនេះខាងសមត្ថកិច្ចជំនាញរបស់ប្រទេសថៃ ក៏កំពុងដុតដៃដុតជើង និង ពន្លឿនការស៊ើបអង្កេតស្វែងរកការពិតនៃការស្លាប់របស់ Tangmo ដោយពេលនេះ សាកសពរបស់នាងត្រូវបានដឹកទៅកន្លែងកោសល្យវិចិយថ្មីមួយទៀតហើយ។ រំលងជិត ១ ខែហើយ ខាងប៉ូលិសថៃក៏បានរកឃើញភ័ស្ដុតាងមួយចំនួនលើរាងកាយសាកសព ដែលអាចបញ្ជាក់បានខ្លះៗថាការស្លាប់របស់ Tangmo នៅមានចំណុចសង្ស័យច្រើនថានាងមិនមែនស្លា.ប់ដោយសារលង់ទឹក។
ខណៈពេលវេលាកាន់តែយូរទៅៗ ឈិន មុន្នីនាថ បានស៊ែររឿងរ៉ាវរបស់ Tangmo ហើយប្រើពាក្យអស់សង្ឃឹមនឹងអាចរកឃើញការពិតនៅលើហ្វេសប៊ុកថា ៖ «វាទៅជារឿងដែលលែងមានសង្ឃឹមនឹងដឹងការពិតទៅហើយ…ហ៊ឹម រស់នៅពិបាកវេទនាស្លាប់ទៅមិនដឹងការពិត!! សង្ឃឹមថាជាតិក្រោយមិនអភ័ព្វដូចជាតិនេះណាចេម៉ូ»៕