ទម្លាយមុខតារាស្រី នឹងជំនួសតំណែង Tangmo ក្នុងរឿងថ្មី ដែលនាងថតមិនទាន់ចប់
ការពិតណាស់ កាលពី Tangmo មិនទាន់បាត់បង់ជីវិត នាងបាន និង កំពុងតែថតរឿងថ្មីមួយដែលមានឈ្មោះថា «คุณชาย» ដែលមានន័យជាភាសារខ្មែរថា «ចៅហ្វាយប្រុស»។ ក្នុងសាច់រឿងនោះដែរ Tangmo ក៏បានសម្តែងជាតួអង្គភរិយារបស់ចៅហ្វាយប្រុស ដែលមានឋានៈនៅក្នុងសាច់រឿងនោះ ហើយដោយសារតែការស្រឡាញ់ហួងហែងស្វាមីខ្លាំង ដល់ថ្នាក់នាងហ៊ានចេញចរិតឆ្នាសចេញមក។
ទោះជាយ៉ាងណា គួរឱ្យស្តាយនាងដែលនាងមិនបានថតបញ្ចប់ចំពោះសាច់រឿងថ្មីរបស់នាងមួយនេះ ដោយសារតែនាងបានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះ ដោយគ្មានថ្ងៃត្រឡប់នោះ។
ដោយឡែក មកទល់ពេលនេះដែរ ខាងផលិតកម្មក៏បានទម្លាយមុខតួស្រីដែលចូលមកជំនួស Tangmo ហើយដែរ ដែលតារាស្រីរូបនោះគឺ នាង Pei Panwad ជាតួស្រីដែលមានស្នាដៃក៏មិនធម្មតាដែរ ហើយនាងថែមទាំងជាមិត្តស្គាល់គ្នាជាមួយ Tangmo ទៀតផង។
យ៉ាងណាមិញ ពេលនេះមហាជនក៏មានតែរង់ចាំមើលស្នាដៃរបស់ Pei ផងដែរ ដែលនាងបានមកចូលសម្តែងជំនួសតួអង្គ Tangmo ហើយសម្រាប់មហាជន ពេលបានឮដំណឹងនេះហើយម្នាក់ៗក៏បានសម្តែងភ្ញាក់ផ្អើល ក៏ដូចជាគាំទ្រដល់រូបនាងផងដែរ៕
ប្រភព៖ khaosod