មហាជនហូរទឹកភ្នែកតាម ក្រោយពីឃើញ Tono បង្ហោះសារសែនកម្សត់នេះឡើងក្នុង IG
ចាប់តាំងតែតារាសម្ដែងស្រី Tangmo Nida បានលាចាកលោក ក្នុងហេតុការណ៍ធ្លាក់ពីលើទូក នៅកណ្ដាលទន្លេចៅផាយ៉ាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ គេសង្កតឃើញថាតារាសម្ដែង និង ចម្រៀងប្រុស Tono ដែលជាអតីតស្វាមីហាក់ស្ងាត់ឆ្ងាយពីបណ្ដាញសង្គម ពោលគឺលោកពុំដែលបង្ហោះអ្វីឡើងលើគណនីរបស់ខ្លួនឡើយ។
ដោយឡែក កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោយពីពិធីបុណ្យសពតារាស្រី Tangmo បានបញ្ចប់ ក៏ស្រាប់តែគេឃើញតារាប្រុស Tono បានចេញមកបង្ហោះរូបសារជាថ្មី ដោយរូបភាពជិះលើខ្នងសេះ អមមកជាមួយទឹកមុខសោកសៅ ភ្ជាប់ដោយ Caption យ៉ាងកម្សត់ ដែលមហាជនអានហើយស្ទើរស្រក់ទឹកភ្នែកថា៖ «ហត់ឬអត់សម្លាញ់ ទ្រាំបន្តិចណា ក្ដៅមែនទេសម្លាញ់ ទ្រាំបន្តិចណា ឈឺចាប់មែនទេសម្លាញ់ ទ្រាំបន្តិចណា ព្រោះពួកយើងនៅតែហាត់បន្តទៀត»។
ជាមួយនឹង Caption នេះ បានធ្វើឱ្យមហាជនយល់ច្បាស់ពីអារម្មណ៍របស់តារាប្រុស Tono នៅពេលនេះ ព្រោះថា ចាប់តាំងតែពីរឿងរ៉ាវនៃការបាត់បង់ជីវិតរបស់អតីតភរិយាតារាស្រី Tangmo មក តារាប្រុសរូបនេះហាក់ស្ងៀមស្ងាត់ណាស់។ ជាពិសេស នៅថ្ងៃដែលចូលរួមរំលែកទុក្ខបុណ្យសព Tangmo គឺគេឃើញតារាប្រុសរូបនេះយំយ៉ាងខ្លាំងទៀតផង។
ងាកទៅមើលអ្នកគាំទ្រឯណោះវិញ ក៏បានចូលទៅខមមិនលើកទឹកចិត្តដល់លោកគ្រប់ៗគ្នា ស្របពេលដែលឃើញតារាប្រុសរូបនេះចេញមកបង្ហោះរូបភាពភ្ជាប់ដោយ Caption កម្សត់នេះឡើង៕