ដល់-ក! កាបូបរបស់ Baitoey ដែលបាត់ពេលចូលរួមបុណ្យសព Tangmo មានតម្លៃថ្លៃកប់ក្ដោង!
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាស្រី Baitoey Suteewan Kunchorn បានមកចូលរួមកម្មវិធីបុណ្យសពតារាស្រី Tangmo ជាមួយនឹងក្តីអាឡោះអាល័យយ៉ាងខ្លាំង ក្នុងនោះនាងក៏បានជួបតារាៗជួរមុខជាច្រើន និង បានផ្តល់ក្តីនឹករឭកសួរសុខទុក្ខគ្នាផងដែរ។
អ្វីដែលនឹងស្មានមិនដល់ ក្នុងពេលដែលតារាស្រី Baitoey កំពុងចូលរួមកម្មវិធីនោះ នាងស្រាប់តែបានបាត់កាបូបយួរដៃរបស់ខ្លួន បន្ទាប់ពីនាងបានចូលទៅបន្ទប់ទឹក និង បានភ្លេចវានៅទីនោះ។ Baitoey បានបញ្ជាក់ដែរថា នាងបានឆែកកាមេរ៉ា និង បានរាយការណ៍ដល់សមត្ថកិច្ចរួចហើយ ទាក់ទងនឹងករណីបាត់ការបូបនោះ។ ជាមួយគ្នានោះដែរ Baitoey ក៏បានសម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ដែលនោះជាកំហុសរបស់នាងដែលបានភ្លេចវា តែយ៉ាងណានាងក៏សូមឱ្យអ្នកដែលបានឃើញ និង បានយកកាបូបនោះ សូមប្រគល់ឱ្យម្ចាស់វិញផង។
យ៉ាងណាមិញ ចំពោះភិនភាគកាបូបរបស់ Baitoey ដែលបាត់នោះ គឺជាម៉ាក Dior ល្បីឈ្មោះ ប៉ុនបាតដៃ មានពណ៌ផ្កាឈូក និង មានតម្លៃរហូតដល់ ៦ ខ្ទង់ឯណោះ។ បើតាមសារព័ត៌មាន Nineentertain បានចុះផ្សាយថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះថា កាបូបពណ៌ផ្កាឈូកដែល Baitoey បានបាត់នោះ គឺមានតម្លៃប្រមាណ ១.៣ សែនបាត ស្មើប្រមាណជាជិត ៤ ពាន់ដុល្លារអាមេរិក៕