អ្នកណាទប់ទឹកភ្នែកបាន! Bird ពោលពាក្យកម្សត់នេះឡើង ខណៈអ្នកគាំទ្រកាត់តរូបលោកជាមួយ Tangmo
ពេលនេះ បើទោះបីជា Tangmo បានឃ្លាតឆ្ងាយទៅចោលមហាជន មិត្តៗ និង ក្រុមគ្រួសារក៏ដោយ តែនាងនៅតែស្ថិតនៅក្នុងការចងចាំរបស់អ្នកជុំវិញខ្លួននាងជានិច្ច ទាំងកាយវិការ និង អំពើល្អរបស់នាងហាក់មិនសូន្យឡើយ។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ខណៈដែលបុណ្យសពចប់មិនទាន់ស្រួលបួសផង ស្រាប់តែអ្នកគាំទ្រជាច្រើនបាននាំគ្នាកាត់តរូបរបស់ Bird និង Tangmo រួមគ្នា ក្នុងលក្ខណៈជាកូនកំលោះក្រមុំ មើលទៅស្រស់ស្អាត និង បង្កប់នូវរឿងរ៉ាវស្នេហាដ៏សោកសៅមួយ។
លើសពីនេះទៅទៀត ក្រោយពេលមានការបង្ហោះរូបភាពកាត់តរបស់ Bird និង Tangmo នោះ មហាជនជាច្រើនបានបញ្ចេញមតិ បង្ហាញជាការលើកទឹកចិត្តដល់ Bird ព្រមទាំងចែករំលែករូបភាពបន្ដគ្នាជាច្រើនលើបណ្ដាញសង្គម ព្រោះនេះ វាហាក់បីដូចជា ក្តីស្រមៃរបស់ Bird ដែលលោកចង់រៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ តែគួរឱ្យស្តាយព្រហ្មលិខិតមិនបំពេញបំណងរបស់អ្នកទាំងពីរ បែរជាពង្រាត់ម្នាក់ទៅបាត់ដោយគ្មានថ្ងៃត្រឡប់ទៅវិញ។
ដោយឡែក បើទោះបីជាវាមិនមែនជាការពិត ហើយវាគ្រាន់តែជារូបភាពក៏ដោយ តែ Bird លោកហាក់សប្បាយចិត្តខ្លាំង និងបានពោលពាក្យយ៉ាងដូច្នេះថា៖ «អគុណអ្នកគាំទ្រ ដែលបានបំពេញនូវក្តីស្រមៃរបស់បងទាំងពីរ »។
គួរបញ្ជាក់ដែថា បើទោះបីជា Tangmo បានឃ្លាតឆ្ងាយពីមនុស្សដែលនាងស្រឡាញ់ក៏ដោយ តែនាងនៅតែស្ថិតនៅក្នុងបេះដូង និង ការចងចាំរបស់ Bird ជានិច្ច៕
ប្រភព៖ daradaily