ញាក់សាច់ទ្រើតៗ! ដួង ម៉ានិច ជះរាង ១ ប៉ុស្ដិ៍នេះ មិនឱ្យប្រុសៗតាមសម្លឹងយ៉ាងម៉េចបាន
ដួង ម៉ានិច ត្រូវបានមហាជនស្គាល់ថាជាតារាសម្ដែងស្រីដែលនិយមតុបតែងខ្លួន រំលេចរូបរាងសិចស៊ីទាក់ទាញមួយរូប។ ជាក់ស្ដែងរូបថត ដួង ម៉ានិច មួយសន្លឹកកំពុងធ្វើឱ្យក្រសែភ្នែកបុរសៗជាច្រើនតាមសម្លឹងសឹងឈាមច្រមុះ ក៏ព្រោះតែដងខ្លួនដ៏សិចស៊ីរបស់នាង។
តារាសម្ដែងរាងតូចច្រឡឹង ដួង ម៉ានិច បានបង្ហោះរូបថតសម្លៀកប៊ីគីនីយ៉ាងសិចស៊ីមួយសន្លឹកនៅលើគណនីអ៊ីនស្រ្តាក្រាម ដែលរូបថតនោះ បានរំលេចពីដងខ្លួនដ៏តូចច្រឡឹង បញ្ចេញសម្រស់ដើមទ្រូងទ្រលុកទ្រលន់ ចេញសាច់ម៉ដ្ឋរលោង បូករួមជាមួយទឹកមុខសិចស៊ីរបស់ ម៉ានិច ទៀតនោះ កាន់តែបង្កើនចំណុចទាក់ទាញឱ្យប្រុសៗឃើញហើយក្រឺតខ្លាំងទ្វេដង។
រាល់លើកឱ្យតែស្រីស្រស់ ដួង ម៉ានិច ព្រលែងភាពសិចស៊ីសម្ញែងភ្នែកមហាជនបង្ហោះនៅលើបណ្ដាញសង្គមម្ដងៗ ឃើញថាមានក្រសែភ្នែកជាច្រើនតាមសម្លឹង ព្រមជាមួយពាក្យសម្ដីសរសើរពីរូបរាងដ៏ទាក់ទាញរបស់នាង៕