ផ្ទុះការភ្ញាក់ផ្អើល! មូល សុវណ្ណគីរី សម្រេចចិត្តសាងផ្នួស ដើម្បីធ្វើរឿងនេះជូនដល់លោកឪពុក
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអតីត Freshie Boy ចំណាត់ថ្នាក់លេខ ២ ជំនាន់ទី ៥ ឆ្នាំ ២០០៦ លោក មូល សុវណ្ណគីរី បានសាងផ្នួសភ្លាមៗនៅឯវត្តព្រែកព្នៅ។
ក្នុងនោះ មហាជនអ្នកលេងបណ្តាញសង្គម ដែលនិយមតាមដានគណនីហ្វេសប៊ុករបស់លោក មូល សុវណ្ណគីរី ច្បាស់ជាបានជ្រាបហើយពីមូលហេតុ ធ្វើឱ្យប្រុសស្អាតរូបនេះសម្រេចចិត្តកោរសក់ សាងផ្នួសដើរផ្លូវព្រះធម៌ ក៏ព្រោះតែអ្នកមានគុណរបស់លោក គឺលោកឪពុកឈឺធ្ងន់ដាក់អុកស៊ីសែន និង កំពុងតែស្នាក់នៅក្នុងព្រះវិហារ ក្រោយពីបញ្ជូនលោកចេញពីមន្ទីរពេទ្យ។
ការសាងព្រះផ្នួសរបស់លោក មូល សុវណ្ណគីរី និង ការបញ្ជូនលោកឪពុកទៅកាន់វត្តអារាមទាំងដាក់អុកស៊ីសែនសម្រាកលើគ្រែនោះដែរ បើតាមការបញ្ញាក់ពីបងស្រីបង្កើតរបស់លោក មូល សុវណ្ណគីរី បានឱ្យដឹងថា គឺធ្វើឡើងដើម្បីធ្វើសង្ឃទានឱ្យលោកឪពុក។
ក្នុងនោះ ក្រោយពីឃើញទិដ្ឋភាពជាច្រើនពីលោកឪពុក ដែលបង្ហោះឡើងលើគណនីហ្វេសប៊ុករបស់អតីត Freshie Boy ខាងលើហើយនោះ មហាជនអ្នកគាំទ្រហាក់ស្លុតចិត្ត និង បន់ស្រន់ដល់ព្រះឱ្យលោកឪពុករបស់លោក មូល សុវណ្ណគីរី បានធូរស្បើយផងដែរ៕