កម្សត់ណាស់! Siwat ទម្លាយរឿងពិតមួយរបស់ Tangmo ស្តាប់ហើយរំជួលចិត្តខ្លាំង
អាចនិយាយបានថា តារាស្រី Tangmo និង តារាប្រុស Siwat ជាមានទំនាក់ទំនងស្និទ្ធស្នាលដឹងចិត្ត ដឹងនិស្ស័យគ្នាគ្រាន់បើ ដោយសារតែអ្នកទាំងពីរបានឈានជើងចូលវិស័យសិល្បៈដំណាលគ្នា ថែមទាំងធ្លាប់មានអ្នកចាត់ការរួមគ្នាទៀតផង។
យ៉ាងណាមិញ ការចាកចេញរបស់ Tangmo បានធ្វើឱ្យ Siwat សោកស្តាយមិនតិចនោះទេ ហើយក្នុងពិធីបុណ្យសពរបស់នាង លោកក៏បានឡើងបញ្ចេញអារម្មណ៍ក្តុកក្តួលរបស់ខ្លួននៅលើឆាកផងដែរ ហើយក៏ថែមទាំងបានផ្ដល់ការសម្ភាសផ្សេងៗ ទាក់ទងនឹង Tangmo ទៀតផង។
លោកបានឱ្យដឹងថា៖ «យើងបានចាប់ផ្តើមមកជាមួយគ្នា ចាប់ផ្តើមល្បីក៏ជាមួយគ្នា មានរឿងមានរ៉ាវជាមួយគ្នាច្រើនណាស់ ហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏សោកស្តាយ ទើបថ្ងៃនេះយើងមកជូនដំណើរគាត់ឱ្យទៅឋានសួគ៌ គាត់ពិតហត់ណាស់ហើយ»។
មិនតែប៉ុណ្ណោះ លោកថែមទាំងបន្ដទម្លាយរឿងរំជួលចិត្តមួយទៀតថា៖ «គ្រប់គ្នាធ្លាប់តែឃើញគាត់ជាមនុស្សតស៊ូ នេះជាអ្វីដែលធ្វើឡើងដើម្បីបិតបាំងប៉ុណ្ណោះ តែតាមពិតទៅគាត់ជាមនុស្សទន់ជ្រាយធម្មតាម្នាក់ ដែលត្រូវការក្តីស្រឡាញ់ ហើយថ្ងៃនេះគាត់មិនបាច់មកបិទបាំងអ្វីទៀតនោះទេ គាត់ទៅមានសេចក្តីសុខនៅលោកផ្សេងហើយ វាគួរឱ្យសោកស្តាយណាស់ តែចិត្តមួយទៀតក៏សប្បាយចិត្ត ព្រោះតែគាត់បានទៅនៅជាមួយឪពុករបស់គាត់ហើយ»។ Tangmo គាត់ជាមនុស្សកតញ្ញូជាមួយនឹងឪពុកណាស់ ចំណូលដែលបានមកពីសិល្បៈ គឺគាត់យកទៅឱ្យឪពុកទាំងអស់ ដល់ខ្ញុំសួរថាម៉េចមិនទុកចាយខ្លួនឯងសិន គាត់ក៏ឆ្លើយថា គាត់គឺជាមេគ្រួសារ អ្វីដែលធ្វើឱ្យឪពុកសប្បាយចិត្តគាត់នឹងធ្វើ ហើយសល់ប៉ុន្មានចាំគាត់យកមកប្រើតាមក្រោយក៏មិនអីដែរ។ គាត់ជាមនុស្សសុចរិតចំពោះអារម្មណ៍ខ្លួនឯងតាំងតែពីមិនទាន់ល្បី ទោះល្បីហើយក៏គាត់នៅតែសុចរិតចំពោះពាក្យសម្តី និងបេះដូងរបស់គាត់មកជានិច្ច»៕