ស្លុ.តចិត្ត! William Hurt ម្ចាស់ពានរង្វាន់អូស្កា និងជាតារាសម្ដែងរបស់ Marvel ទទួលមរណភាពហើយ!
ថ្មីៗនេះ សារព័ត៌មាន Deadline បានចេញផ្សាយពីដំណឹងដ៏ក្រៀមក្រំមួយ ដោយតារាហូលីវូដដ៏ល្បីមួយរូបឈ្មោះ William Hurt បានទទួលមរណភាពក្នុងវ័យ ៧១ ឆ្នាំ។
ដំណឹងមរណភាពរបស់តារាសម្ដែងល្បីឈ្មោះរូបនេះដែរ គឺត្រូវបានប្រកាសដោយកូនប្រុសរបស់លោកផ្ទាល់ ដែលបានចេញជាសារប្រកាសរៀបរាប់ថា ៖«វាជារឿងដ៏ក្រៀមក្រំបំផុតដែលក្រុមគ្រួសាររបស់ Hurt កំពុងកាន់ទុក្ខនៃការលាចាកលោករបស់ William Hurt ដែលជាឪពុកជាទីស្រឡាញ់ និងជាតារាសម្ដែងម្ចាស់ពានរង្វាន់អូស្កា។ លោកបានទទួលអនិច្ចកម្មនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ ត្រឹមមួយសប្ដាហ៍មុនថ្ងៃខួបកំណើតគម្រប់អាយុ ៧២ ឆ្នាំមកដល់។ លោកបានលាចាកលោកដោយគ្មានការឈឺចាប់ ដោយជរាពាធ។ ក្រុមគ្រួសារស្នើសុំភាពជាឯកជននាពេលនេះ»។
គួរបញ្ជាក់ថា លោក Wiliiam Hurt បានឈ្នះពានរង្វាន់អូស្កាជាតារាសម្ដែងប្រុសឆ្នើមក្នុងឆ្នាំ ១៩៨៧ ក្រោយរូបលោកសម្ដែងក្នុងរឿង «Kiss of the Spider Woman»។ ក្រោយមក មហាជនអ្នកគាំទ្រជាច្រើនស្គាល់លោកច្បាស់ ក្នុងតំណែងជាតួអង្គ Thunderbolt Ross ប្រចាំខ្សែភាពយន្តមួយចំនួនរបស់ Marvel៕
ប្រភព៖ 9GAG