ស្រណោះណាស់! Bird និង Tono យំឱបគ្នាយ៉ាងណែន ក្នុងពិធីបុណ្យសព Tangmo
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ត្រូវជាថ្ងៃចុងក្រោយនៃពិធីបុណ្យសពរបស់តារាសម្តែង Tangmo ដែលនៅព្រះវិហារនៃសេចក្តីអំណរក្នុងទីក្រុងបាងកកនោះ គេបានកត់សម្គាល់ឃើញមានអ្នកចូលរួមយ៉ាងច្រើន ក្នុងនោះលោក Tono ដែលជាអតីតស្វាមី Tangmo ក៏បានមកចូលរួមពិធីកាន់ទុក្ខនេះដែរ។
យ៉ាងណាមិញ ក្រៅពីតារាចម្រៀង Tono ដែលជាអតីតស្វាមី និង ជាមនុស្សដែល Tangmo ធ្លាប់ស្រឡាញ់បំផុតបានចូលរួមនោះ គេក៏បានឃើញ Nick ដែលជាសង្សារ ក៏បានបង្ហាញវត្តមានក្នុងពិធីបុណ្យសព Tangmo ដើម្បីជូនដំណើរនាងចុងក្រោយដែរ។
សម្រាប់តារាចម្រៀង Tono គ្រាដែលមកដល់រោងកម្មវិធី លោកក៏បានដើរចូលទៅកាន់សាលនៃពិធី ជាមួយនឹងទឹកមុខស្រងូតស្រងាត់ និង ទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដោយមានតារាស្រី Mo Amena អមដំណើរជូន។ អ្វីដែលចាប់អារម្មណ៍នោះ មិត្តប្រុសរបស់ Tangmo គឺ Bird ក៏បានដើរចូលទៅរាក់ទាក់ និង បង្ហាញក្តីគោរពដោយបាននិយាយជាមួយ Tono ផងដែរ ដោយទាំងពីរបានឱបលើកទឹកចិត្តគ្នាទៅវិញទៅមក។
ក្នុងរូបភាពមួយនោះដែរ អ្នកគាំទ្រសម្តែងក្តីរំជួលចិត្តយ៉ាងខ្លាំង ព្រោះវត្តមានអ្នកថ្មី និង អ្នកចាស់ជួបគ្នាលើកនេះ គឺដើម្បីជូនដំណើរមនុស្សជាទីស្រឡាញ់ក្នុងជីវិត។ ក្នុងនោះដែរ គេក៏បានសង្កេតឃើញទាំង Tono និង Bird បានយំថែមទៀតផង ដែលកាន់តែធ្វើឱ្យមហាជនរំជួលចិត្តកាន់តែខ្លាំងឡើង៕