Due ត្រូវគេសង្ស័យកំពុងមានផ្ទៃពោះ ស្រាប់តែនាង បោះសម្តីតបវិញមួយឆ្ងាញ់
ចាប់តាំងពីពាក់ចិញ្ចៀនសុំរៀបការ និយាយដល់តារាសម្ដែងស្រី Due Arisara និង គូស្នេហ៍ហាយសូរអ្នកជំនួញតៃវ៉ាន់របស់នាង ពេលនេះអ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម នឹងមានពេលផ្តល់ឱ្យគ្នាទៅវិញទៅមកសឹងគ្រប់ពេល។
ដូចដែលធ្លាប់បានចុះផ្សាយពីមុន កន្លងមក Due បានប្រកាសគម្រោងរៀបការរបស់នាងហើយ ដោយមិនធ្វើឡើងនៅប្រទេសថៃនោះទេ។ ប៉ុន្តែនឹងរៀបចំនៅឯតៃវ៉ាន់ ដែលជាប្រទេសកំណើតខាងអនាគតស្វាមី ដោយមានការចូលរួមពីមិត្តភក្តិជិតស្និទ្ធនៅប្រទេសថៃ ផងដែរ។
ទោះជាយ៉ាងណា ថ្មីៗនេះ តារាស្រីរូបនេះ បានក្លាយជាប្រធានបទដែលត្រូវបានគេនិយាយ បន្ទាប់ពីបានឃើញ រូបភាពចុងក្រោយរបស់នាង មើលទៅនាងមានសាច់ជាងមុន និង រាងមូលក្លំ ធ្វើឱ្យមហាជនចាប់ផ្តើមមានពាក្យចចាមអារ៉ាមសង្ស័យថា នាងកំពុងមានផ្ទៃពោះ។
មិនបង្អង់យូរទេ Due ក៏បានចេញមុខមកនិយាយយ៉ាងច្បាស់អំពីបញ្ហានេះ នៅក្នុងកម្មវិធី 3 Zabb ថា៖ «គឺធម្មជាតិ បណ្តាយតាមធម្មជាតិមួយរយៈសិន។ បើមានក៏មាន ព្រោះអាងនឹងប្រាប់ត្រង់ៗ ខ្ញុំមិនអាចជ្រើសពេលដែលត្រូវមាននោះទេ។ តើអ្នកគិតថា ជនជាតិចិនប្រើពេលប៉ុន្មានឆ្នាំដើម្បីមើលគូ? បើមិនមែន ១ ឆ្នាំនេះ ៤ ឆ្នាំទៀត ហើយ ៧ឆ្នាំទៀត ព្រោះបើមានក៏ខ្ញុំយក»។
«គឺដោយសារតែម្ដាយរបស់ខ្ញុំ គាត់អាចជាអ្នកដែលធ្វើឱ្យយើងមានអារម្មណ៍ថា យើងមិនបាច់ភ័យខ្លាចខ្លាំងពេក។ ចំពោះការដាក់សម្ពាធលើគ្រួសារ វាក៏ប្រហែលជាហេតុផលមួយដែលយើង អូខេ ចំពោះអ្វីដែលយើងត្រូវមាន»៕