(វីដេអូ) អ៊េមហួស! ទិដ្ឋភាពផ្ទះស្នាក់ ៣ ម៉ឺនដុល្លារ Pok-Margie នៅអាមេរិក ស៊ីវិល័យណាស់
ថ្មីៗនេះ គូស្នេហ៍តារាហាយសូរ Pok និង Margie បានលើកគ្នាទាំងគ្រួសារ ធ្វើដំណើរកម្សាន្ត ទៅសហរដ្ឋអាមេរិក ដោយមានគម្រោងស្នាក់នៅទីនោះ រយៈពេលមួយខែពេញតែម្តង។
ក្រោយពេលទៅដល់អាមេរិកភ្លាម គូស្វាមីភរិយាមួយគូនេះ ក៏បានធ្វើដំណើរកម្សាន្តតាមតំបន់ល្បីៗជាច្រើន ជាពិសេសនោះគឺពួកគេបានជួលផ្ទះស្នាក់ ដែលនៅជម្រាលភ្នំក្នុងតម្លៃមួយលានបាត ឬ ប្រមាណ ៣ ម៉ឺនដុល្លារ។
បន្ថែមពីនេះ Pok និង Margie ក៏បានបើកបង្ហាញឱ្យឃើញពីទិដ្ឋភាពក្នុងផ្ទះតម្លៃលានបាតនេះដែរ ដោយលក្ខណៈពិសេសៗរបស់ផ្ទះនេះមានដូចជា មានទីធ្លាធំទូលាយ ខាងមុខផ្ទះអាចចតឡានចំនួន ២ ខាងក្នុងមានកន្លែងទទួលភ្ញៀវ អាងហែលទឹកជាមួយទេសភាពជើងភ្នំ ដែលអាចឃើញអក្សរ Hollywood យ៉ាងស្រស់ស្អាត។
ផ្ទះនេះមានបន្ទប់គេងចំនួន ៤ និងបន្ទប់ទឹក ៣ ខាងក្នុងផ្ទះរៀបចំបែបទូលាយ មិនស្មុគស្មាញ សក្តិសមនឹងប្រើសម្រាប់ក្រុមគ្រួសារ។ ហើយទេសភាពខាងក្រៅវិញគឺថាមានខ្យល់អាកាសស្រស់ស្រាយណាស់ សមនឹងតម្លៃលានដុល្លារ។ ដើម្បីដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖