ចាំរឿង «មកុដផ្កាក្រូច» ទេ? ទម្លាយស្ថានភាពជីវិតតួឯកក្នុងរឿងល្បីនេះ ក្រោយបញ្ចាំងចប់ ២៥ ឆ្នាំ
អ្នកណាខ្លះនៅចាំបានរឿង «មកុដផ្កាក្រូច» ដែលជារឿងភាគថៃលំនាំចិនដ៏ល្បីមួយចេញក្នុងឆ្នាំ ១៩៩៦ ហើយត្រូវបានយកមកចាក់ផ្សាយបន្តនៅប្រទេសកម្ពុជា។
រឿងភាគមួយនេះ មិនត្រឹមតែល្បីចំពោះសាច់រឿងនោះទេ តែក៏បានធ្វើឱ្យបទចម្រៀងប្រកបសាច់រឿង «ស្នេហ៍ថ្លើមថ្លៃ» ល្បីរន្ទឺខ្លាំងនាសម័យនោះផងដែរ ដោយមានការចាក់ផ្សាយតាមរយៈវិទ្យុ និងប៉ុស្តិ៍ទូរទស្សន៍នានា។
កន្លងទៅអស់ជាង ២៥ ឆ្នាំបច្ចប្បន្នតួសំខាន់ៗក្នុងរឿងនេះមានជីវិតបែបនេះ៖
១. Atsadawut Luengsuntorn
Atsadawut បច្ចុប្បន្នមានវ័យ ៤៩ ឆ្នាំ ជាតារាជើងចាស់ដែលមានរូបសង្ហា និងមានទេពកោសល្យមួយរូប។ លោកបានផ្អាកពីការសម្តែងអស់មួយរយៈធំមកហើយតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយបានផ្លាស់ប្តូរអាជីពមកជាអ្នកដឹកនាំពេញលេញវិញ។ លោកបានរៀបការសាងគ្រួសារនៅឆ្នាំ ២០០៩ ហើយមានកូនស្រីចំនួន ១ នាក់។
២. Nampeung Natrika
តារាស្រីឆ្នើមដែលមានសម្រស់ស្រស់ល្អឯក Nampeung បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំហើយ ជាតារាស្រីដ៏មានប្រជាប្រិយភាព និងទេពកោសល្យ។ រហូតមកទល់សព្វថ្ងៃនេះនាងនៅតែមានឥទ្ធិពលខ្ពស់ក្នុងវិស័យភាពយន្តថៃ បើទោះមានវ័យច្រើនក្តី។ បើនិយាយពីរូបសម្រស់វិញ Nampeung ហាក់នៅតែស្រស់ស្អាតខ្លាំងមិនប្រែប្រួលសោះឡើយ។
៣. Ruj Ronapop
លោក Ruj ជាតារាជើងចាស់ដ៏មានស្នាដៃមួយរូប តែគួរឱ្យសោកស្តាយលោកបានលាចាកលោកទៅអស់ជាង ១០ ឆ្នាំមកហើយ ដោយមូលហេតុគឺលោកមានជំងឺប្រចាំកាយ ទឹកនោមផ្អែម និងលើសឈាម រហូតដល់ធ្ងន់ធ្ងរខ្លាំងមិនអាចឱ្យលោកដើរបាន ហើយវង្វេង។ ទីបំផុតលោក Ruj បានទទួលអនិច្ចកម្មនៅឆ្នាំ ២០១០ ក្នុងជន្មាយុ ៧៩ ឆ្នាំ៕