Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ស្ងាត់មួយពេលធំ!​ Nick ទើបដាច់ចិត្តទម្លាយចរិត Gatick អំឡុងពេលទាក់ទងគ្នាជាមួយ Tangmo
តារា

ស្ងាត់មួយពេលធំ!​ Nick ទើបដាច់ចិត្តទម្លាយចរិត Gatick អំឡុងពេលទាក់ទងគ្នាជាមួយ Tangmo

អត្ថបទដោយ​៖ Somesa មីនា ៧, ២០២២

Nick Kunatip តារាសម្តែងប្រុសល្បីឈ្មោះ ដែលមានវ័យ ២៧ ឆ្នាំ ហើយត្រូវបានមហាជនភាគច្រើនដឹងថា ជាអតីតគូស្នេហ៍ម្នាក់ដែររបស់តារាស្រី​ Tangmo។

 ចូលរួមជាមួយប្រជាប្រិយក្នុង Telegram ដើម្បីទទួលបាននូវព័ត៌មានកម្សាន្តថ្មីៗ

អស់ពេលមួយរយៈធំហើយ ដែលគេពុំដែលឃើញ Nick លូកដៃចូលឆ្លើយតបអ្វីសោះទាក់ទងនឹងបញ្ហារបស់ Tangmo ដោយវាបញ្ចប់ទៅត្រឹមសារសោកស្តាយ នៅពេលដែលរកឃើញសាកសពនាងក្នុងទន្លេចៅផាយ៉ា។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ Nick ដាច់ចិត្តទម្លាយខ្ទេចអារម្មណ៍របស់លោកក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Tub Tu Khao របស់ទូរទស្សន៍ Amarin TV។ Nick និយាយថា ៖ «មកដល់ពេលនេះខ្ញុំនៅហាក់មិនទាន់ជឿនៅឡើយទេថា Tangmo ស្លាប់។ ខ្ញុំមានការភ្ញាក់ផ្អើលដូចអ្នកគ្រប់គ្នា ព្រោះតែហេតុផលហាក់មិនទំនង ហើយខ្ញុំក៏តាមដានព័ត៌មានមករហូត ឃើញមានចំណុចប្លែក និង មិនប្រក្រតីច្រើន ហើយក៏មានការសង្ស័យក្នុងចិត្តខ្លះ តែមិនហ៊ានសន្និដ្ឋានចេញមកច្បាស់ៗនោះទេ»។

«ចំពោះរឿងដែល Sand និយាយហេតុការណ៍ក្នុងការ Lives ខ្ញុំគិតថាមានចំណុចប្លែកច្រើន ដោយខ្ញុំគិតថាតាមរយៈសញ្ជាតិរបស់មនុស្ស បើសិនពេលកើតហេតុមានមិត្តភក្តិធ្លាក់ទឹក គឺមិនអាចទៅរួចទេដែលត្រឡប់ទៅផ្ទះនោះ ជាពិសេសគឺចំពោះបងស្រី Gatick តែម្តង។ អំឡុងពេលដែលខ្ញុំទាក់ទងគ្នាជាមួយ Tangmo ខ្ញុំឃើញថា បង Gatick និង Tangmo ស្និទ្ធស្នាលគ្នាខ្លាំង ហើយនៅជាមួយគ្នាសឹងគ្រប់ពេល ដូចមិត្តភក្តិដែលស្រឡាញ់គ្នាបាត់មុខមិនបាន ហើយពេលសម្ភាស Tangmo ក៏ធ្លាប់និយាយថាស្រឡាញ់ Gatick ខ្លាំងណាស់ ហើយមើលទៅគាត់ក៏ស្រឡាញ់ Tangmo ដូចគ្នា»។

«អ្វីដែលប្លែកចិត្តនិយាយមិនត្រូវ មិនដឹងយប់នោះមានហេតុការណ៍អ្វី ហេតុអីបាន Gatick មិនជួយ Tangmo ថែមទាំងធ្វើដូចគ្មានរឿងអ្វីកើតឡើង ហើយត្រឡប់ទៅផ្ទះទៀត ដែលនេះហើយចាប់ផ្តើមធ្វើឱ្យខ្ញុំមានការសង្ស័យ។ មួយទៀតចំពោះបង Anna និង Hippo ខ្ញុំគិតថាពួកគាត់ស្រឡាញ់បង Tangmo ណាស់ ហើយក៏បានឃើញព័ត៌មានអ្នកម្តាយ Tangmo ខឹងមិនលើកទោស តែខ្ញុំគិតថាពេលនេះមិនមែនជាពេលដាក់បន្ទុក ឬ បន្ទោសពួកគាត់ទេ ខ្ញុំគិតថាជាពេលចាប់អារម្មណ៍ និង តាមដានបន្ថែមពីមនុស្សដែលនៅលើទូកទាំងនោះល្អជាង»៕

ប្រភព៖ KomChadLeuk

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់