អបអរ! ជំទាវ លី ឈី និង ឧកញ៉ា ប៊ុន រតនា បានឃើញមុខកូនប្រុសទី ២ ហើយ រីឯឈ្មោះពីរោះខ្លាំង
មហាជននិយមតាមដានជីវិតឯកជនរបស់អតីតតារាស្រី លោកជំទាវ លី ឈី ប្រាកដជាបានជ្រាបហើយថា ក្រោយពីរៀបការនឹងអតីតអ្នកដឹកនាំល្បី លោកឧកញ៉ា ប៊ុន រតនា បានរយៈពេលប្រមាណជិត ៣ ឆ្នាំ គូស្វាមីភរិយាខាងលើនេះ ក៏ទទួលបានចំណងដៃកូន ២ រូប ដោយកូនស្រីច្បងមានអាយុប្រមាណ ២ ឆ្នាំ និង កូនប្រុសទីនឹងសម្រាលក្នុងខែមីនា ឆ្នាំ ២០២២ នេះ។
យ៉ាងណាកាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ លោកឧកញ៉ា ប៊ុន រតនា ជាស្វាមី ទើបតែបង្ហោះវីដេអូរបស់លោកជំទាវ លីឈី រត់ទៅហាងសាឡន តុបតែងខ្លួនដើម្បីត្រៀមរង់ចាំសមាជិកថ្មី ហើយនៅយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ លោកជំទាវ លីឈី ក៏បានទៅដល់មន្ទីរពេទ្យរង់ចាំពេលសម្រាលផងដែរ។
ក្រោយពីរង់ចាំ ទន្ទឹងចង់ឃើញមុខកូនប្រុសទី ២ ហើយនោះ នៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២២ នេះ អតីតតារាសម្តែងស្រស់សោភា និង អតីតអ្នកដឹកនាំល្បីឈ្មោះខាងលើ ក៏បានជួបមុខកូនប្រុសទី ២ ហើយ ដោយលោកជំទាវ លីឈី បានសម្រាលដោយសុវត្ថិភាព និង មានសុខភាពល្អទាំងម្តាយកូន។ លើសពីនោះ បើក្រឡេកទៅមើលឈ្មោះកូនប្រុសទី ២ វិញ ក៏ពីរោះណាស់ដែរ ដោយប៉ាម៉ាក់បានដាក់ឈ្មោះថា «ម៉ាយុ»៕