វីរៈ និច្ច រស់នៅក្នុងជីវិតអភិជន សម្ញែងភាពហ៊ឺហាទិញទ្រព្យទុកទាន់ខ្លួននៅក្មេង
ចាប់តាំងពីចោលជីវិតនៅលីវ ហើយសម្រេចចិត្តរៀបការជាមួយស្វាមីរូបសង្ហាមក តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច បានបង្ហាញក្ដីសុខ ភាពផ្អែមល្ហែមជាមួយស្វាមីមិនសូវលស់ថ្ងៃ ហើយលើសពីនេះ នាងហាក់កាន់តែរស់នៅក្នុងជីវភាពសប្បាយហ៊ឺហា ជិះសុទ្ធរថយន្តទំនើប ប្រើប្រាស់របស់របរម៉ាកល្បីៗ ទៅកន្លែងប្រណីតៗថ្លៃ ចាយជីវិតបែបអភិជនគួរឱ្យច្រណែន។
ជាមួយនឹងការរស់នៅក្នុងជីវភាពសម្បូរសប្បាយទាំងវ័យមិនទាន់ដល់ ៣០ ឆ្នាំផងនេះ វីរៈ និច្ច កំពុងធ្វើឱ្យមជ្ឍដ្ឋានជុំវិញ ក៏ដូចជាអ្នកគាំទ្រនាងផ្ទាល់ចាប់អារម្មណ៍ជាថ្មី ដោយនៅដើមខែមីនា ឆ្នាំ ២០២២ នេះ តារាចម្រៀងស្រីវ័យក្មេងខាងលើ ទើបនឹងទិញខុនដូថ្មីមួយកន្លែងទុកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
វីរៈ និច្ច បានបង្ហាញកាដូជីវិតថ្មីសម្រាប់ខ្លួនឯងនៅលើបណ្ដាញសង្គម ព្រមទាំងដាក់ Caption យ៉ាងខ្លីថា ៖ «មកមើលលេងៗត្រូវមែនទែន condo គេស្អាតសាហាវ»។
គេចាំបានថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ស្រីស្អាត វីរៈ និច្ច ទើបតែបង្ហាញផ្ទះវីឡាភ្លោះតម្លៃរាប់ម៉ឺនដុល្លារដែលកំពុងសាងសង់បាន ៧០ ភាគរយ បង្ហោះនៅលើបណ្ដាញសង្គម ស្រាប់តែពេលនេះ នាង និង ស្វាមីដឹកដៃគ្នាទិញខុនដូប្រណីតតម្លៃរាប់ម៉ឺនដុល្លារទៀត ពិតជាអភិជនណាស់៕