ស្រណោះណាស់! ម្ចាស់បទចម្រៀងដែល Tangmo ច្រៀងលើកចុងក្រោយ បង្ហោះសារយ៉ាងរំជួលចិត្ត
នេះជាឃ្លីបចុងក្រោយក្នុងជីវិតរបស់តារាសម្ដែងស្រី Tangmo Nida ដែលនឹងចងចាំ និង ដក់ជាប់ក្នុងបេះដូងប្រជាជនថៃទូទាំងប្រទេសជារៀងរហូត។ មុនពេលនាង បានជួបរឿងឧបទ្ទវហេតុធ្លាក់ពីលើទូក ចូលក្នុងទន្លេចៅប្រាយ៉ា កំពុងស្ថិតក្នុងភាពអាថ៌កំបាំង នៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ពេលជិះទូកជាមួយនឹងមិត្តភក្តិ ៥នាក់ ផ្សេងទៀត។
ក្នុងឃ្លីបនោះដែរ Tangmo នាងបានអង្គុយច្រៀងចម្រៀងយ៉ាងពីរោះ ស្តាប់ទៅដូចជាមនុស្សពាសពេញដោយក្តីសុខ មិនមានឃើញអ្វីខុសប្រក្រតីនោះទេ ឃើញតែរូបនាងមានសម្រស់ស្រស់ស្អាត ជាមួយនឹងស្នាមញញឹមស្រទន់។
ជាមួយគ្នានោះ ថ្មីៗនេះ លោក Ae Jirakorn ដែលជាម្ចាស់បទចម្រៀងមួយនេះ ក៏បានបង្ហោះសារអរគុណដល់ Tangmo ដោយសរសេរយ៉ាងដូច្នេះថា៖ «ចាំបានថា បានច្រៀងបទនេះផ្ទាល់ជាមួយប្អូនស្រី នៅ Khon Kaen។ សំឡេងគាត់ពីរោះណាស់ អរគុណច្រើនណា៎ បទនេះពិតជាពីរោះណាស់»៕
View this post on Instagram