អ្នកគាំទ្រសង្ស័យរូបលើFB រវាងថៅកែ LD និង Paing ជារូបថ្មី ក្រោយលោកមានសេរីភាពឡើងវិញ
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រតារាសម្ដែងប្រុសរូបសង្ហាភូមា Paing Takhon ហាក់មានក្តីរំភើបយ៉ាងខ្លាំង ដោយសារព័ត៌មានភូមា និង ថៃជាច្រើនបានចេញផ្សាយថាពេលនេះតារាសម្ដែង និង ម៉ូដែលរូបនេះ ត្រូវបានរដ្ឋាភិបាលប្រទេសភូមាដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។
ក្រោយទទួលបានដំណឹងខាងលើនេះហើយ មហាជនអ្នកគាំទ្រក៏កំពុងតែអន្ទះសាចង់ឃើញរូបលោកផ្ទាល់ ក្រោយពីចេញពីការឃុំខ្លួន និង សុខទុក្ខរបស់លោកកាន់តែខ្លាំងឡើងៗថែមទៀតផង។
បើក្រឡេកមកមើលម្ចាស់ផលិតកម្ម LD លោក លៀក លីដា ដែលត្រូវបានគេដឹងថា ធ្លាប់រួមការងារជាមួយនឹងលោក Paing Takhon ជាពិសេសក្នុងការផលិតរឿង «នាឡិកាដាស់វិញ្ញាណ ភាគ ២» របស់ផលិតកម្ម LD និង មានវត្តមានតារាប្រុសភូមារូបនេះជាតួឯកនោះ ក៏បានចេញមុខមកបង្ហោះសារមួយធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោករៀបរាប់ថា៖ «Happy for you and your family, welcome back home bro»។
សារនោះដែរ មិនត្រឹមតែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៅលើពាក្យអបអរសាទរនោះទេ តែក្រឡេកទៅមើលរូបថត ដែលលោក លៀក លីដា បានបង្ហោះនោះ គឺហាក់ជារូបថតថ្មីៗ របស់លោក Paing Takhon កំពុងតែនិយាយគ្នាជាមួយនឹងលោក លៀក លីដា តាមបណ្តាញសង្គមយ៉ាងដូច្នោះ។
យ៉ាងណា បើទោះជាមិនទាន់ច្បាស់ថាជារូបបច្ចុប្បន្ន ឬ យ៉ាងណាក្តី តែអ្នកគាំទ្របានចូលទៅខមមិនអបអរចំពោះការមានសេរីភាពឡើងវិញរបស់ Paing ខាងក្រោមរូបភាពលោក លៀក លីដា បានបង្ហោះនោះជាបន្តបន្ទាប់ផងដែរ៕