គ្រាន់តែវិលមកមានសេរីភាពភ្លាម Paing Takhon ធ្វើរឿងនេះលើបណ្ដាញសង្គមមុនគេ
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រហាក់មានក្ដីរំភើបចិត្តជាពន់ពេក ក្រោយទទួលបានដំណឹងច្បាស់ការថា តារាសម្ដែងប្រុសរូបសង្ហា លោក Paing Takhon ត្រូវបានរដ្ឋាភិបាលដោះលែងឱ្យមានសេរីភាពឡើងវិញ។
ក្រៅពីដំណឹងប្រុសសង្ហា Paing Takhon មានសេរីភាពឡើងវិញ ត្រូវបានមហាជនដែលស្រឡាញ់គាំទ្រលោកកន្លងមក បាននាំគ្នាចែករំលែកតៗគ្នាដោយសេចក្ដីសប្បាយចិត្តជាខ្លាំងនោះ ស្រាប់តែពេលនេះ តារាម៉ូដែលស្នេហាជាតិរបស់ មីយ៉ាន់ម៉ា រូបនេះ កាន់តែធ្វើឱ្យមហាជនប្រាកដចិត្តថា លោកពិតជាមានសេរីឡើងវិញ ក្រោយ Paing Takhon បង្ហាញសកម្មភាពប្ដូររូបថតតាំងលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកនៅនៅរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ។
មហាជនអ្នកគាំទ្រខានឃើញវត្តមានតារាសម្ដែង Paing Takhon នៅលើបណ្ដាញសង្គមជិត ១ ឆ្នាំមកហើយ ដោយការផុសចុងក្រោយរបស់តារាសម្ដែងរូបនេះ គឺតាំងពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ មកម្ល៉េះ។ យ៉ាងណាមិញពេលនេះអ្វីៗក៏បានល្អប្រសើរឡើងវិញ ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ គ្រាន់តែ Paing Takhon ប្ដូររូបភាពតាំងលើប្រូហ្វាល់ហ្វេសប៊ុកមិនប៉ុន្មាននាទី គេឃើញមានមហាជនអ្នកគាំទ្រលោកមកពីបណ្ដាប្រទេសនានា បានបង្ហាញការស្វាគមន៍ រំភើប ត្រេកអរ និង ផ្ដល់ក្ដីស្រឡាញ់ទៅកាន់តារាប្រុសរូបនេះរាប់ម៉ឺននាក់៕