ហ្វេនរំភើប! ធ្លាយវីដេអូ Kimberly និង Jisoo ជជែកគ្នាយ៉ាងរីករាយ ក្នុងកម្មវីធីហ្វេសសិនល្បីមួយនេះ
កម្មវីធីហ្វេសសិន Paris Fashion Week ប្រចាំឆ្នាំរបស់ប្រ៊េនល្បី Dior ត្រូវបានគេធ្វើឡើងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់តារាម៉ូដែល និងតារាៗល្បីជាច្រើនមកពីជុំវិញពិភពលោកតែម្តង។
ក្នុងនោះ ជាពិសេសគេក៏សង្កេតឃើញមានតារាស្រី Jisoo សមាជិកក្រុមចម្រៀង Blackpink និង តារាសម្តែងរបស់ថៃ Kimberly ក៏មានវត្តមាននៅទីនោះផងដែរ។
យ៉ាងណាមិញ បើទោះជាមានវត្តមាននៅក្នុងកម្មវីធីជាមួយគ្នាពិតមែន ប៉ុន្តែអ្នកគាំទ្រមិនដែលនឹកគិតថាអ្នកទាំងពីរនឹងមានសកម្មភាពអ្វីជាមួយគ្នាឡើយ តែក្រោយមកគេភ្ញាក់ផ្អើលជាខ្លាំងក្រោយពីរឃើញរូបថត ក៏ដូចជាវីដេអូរបស់អ្នកទាំងពីរនោះ។
ក្នុងវីដេអូនេះ បានបង្ហាញឱ្យឃើញថា តារាស្រីទាំងពីរនាក់កំពុងតែសាងសងគ្នាយ៉ាងសិ្នទ្ធស្នាល លាយឡំជាមួយនឹងសំណើច ហើយចុងក្រោយគេក៏បានថតរូបជាមួយគ្នាថែមទៀតផង។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជារំភើបរំជួលចិត្តមិនតិចនោះទេ ព្រោះកម្រណាស់ដែលតារាល្បីៗមកពីប្រទេសផ្សេងគ្នា បានមកជួបសាងសងគ្នាយ៉ាងក្អាកក្អាយបែបនេះនោះ៕
សូមទស្សនាវីដេអូខាងក្រោម៖