យក់ ថិតរដ្ឋា និង ស្វាមី ខ្លោចចិត្តអាណិតកូនប្រុស ខណៈជួបរឿងធ្ងន់ធ្ងរនេះ ចំថ្ងៃខួបកំណើត
បើកឆាកដើមខែថ្មី ថ្ងៃទី ២ ខែមីនា ២០២២ នេះ តារាចម្រៀងប្រុសរូបសង្ហា ឃុំ ប៉ុណ្ណាដែត បានទម្លាយដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក ដោយកូនប្រុសជាទីស្រឡាញ់របស់លោក បានជួបគ្រោះថ្នាក់បាក់ដៃ។
ឃុំ ប៉ុណ្ណាដែត បានបង្ហោះរូបថតកូនសម្លាញ់ប៉ុន្មានសន្លឹកកំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ក្នុងនោះលោកក៏បានភ្ជាប់ជាមួយ Caption បង្ហាញអត្ថន័យអាណិតកូនស្ទើរខ្លោចចិត្តថា ៖ «កូនអើយកូនមកបាក់ដៃចំថ្ងៃខួបកំណើតទៀត ឆាប់ជាណាកូនសម្លាញ់»។
រឿងដែលខ្លោចចិត្តបំផុត មុនជួបគ្រោះថ្នាក់បាក់ដៃ យក់ ថិតរដ្ឋា បានជូនពរកូនប្រុសសំណព្វចិត្តថា ៖ «Mummy never forget u na កូន បើទោះជាម៉ាក់មានកូនទីបីស្រីពៅក៏ដោយក៏ម៉ាក់ៗ មិនដែលភ្លេចកូនដែរណាណប់ចិត្តម៉ាក់ and Happy birthday na កូនប្រុសសំណព្វចិត្តម៉ាក់ៗ 02/03/22 តុងតុង»។
ហាក់ដូចជារឿងចៃដន្យ ហើយគួរឱ្យអាណិតបំផុតចំពោះកូនប្រុសតូចរបស់តារាចម្រៀង ឃុំ ប៉ុណ្ណាដែត ដែលគួរហេតុការណ៍គ្រោះថ្នាក់បាក់ដៃចំថ្ងៃខួបកំណើតរបស់ខ្លួន។ តែទោះជាយ៉ាងណា គេឃើញមានមហាជនជាច្រើនបានជូនពរឱ្យប្រុសតូចរូបនេះឆាប់ជាសះស្បើយ៕