ទីបំផុត! នារីដែលគេសង្ស័យថាជារូបស្រមោលក្នុងកញ្ចក់វែនតារបស់ Tangmo ចេញមុខបញ្ជាក់ហើយ
រឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo ពេលនេះ នៅតែក្តៅងំ និង ដក់ជាប់នៅក្នុងចិត្តមហាជនស្ទើរតែទូទាំងប្រទេសតែម្តង ដោយម្នាក់ៗហាក់មិនអស់ចិត្តនៅក្នុងការស្លាប់របស់នាងនោះឡើយ។
ក្នុងរឿងរ៉ាវនេះដែរ គ្រប់គ្នាបានដាក់ការសង្ស័យទៅលើមិត្តរួមទូកជាមួយនាងជាខ្លាំង បើទោះជាពួកគេបានចេញមុខផ្តល់ចម្លើយដល់សមត្ថកិច្ច ក៏ដូចជាធ្វើការសូមទោសទៅដល់ម្តាយរបស់តារាស្រី Tangmo ហើយក៏ដោយ តែរឿងរ៉ាវមួយនេះមិនចប់ត្រឹមហ្នឹងឡើយ ដោយខាងសមត្ថកិច្ចកំពុងតែស៊ើបរកភស្តុតាងបន្ថែមផងដែរ។
នៅក្នុងរឿងរ៉ាវដ៏ក្តៅគគុកនេះដែរ កន្លងទៅនេះក៏មានការចាប់អារម្មណ៍មួយ គឺរូបភាពស្រមោលនៅក្នុងកញ្ចក់វ៉ែនតារបស់ Tangmo ដោយគេសង្ស័យថា មាននារីម្នាក់ទៀតកំពុងអង្គុយនៅលើទូកនោះ។ បើតាមការពិនិត្យទៅលើរូបស្រមោលនៅក្នុងវ៉ែនតាដែល Tangmo ពាក់ ឃើញមាននារីស្លៀកប៊ីគីនី ដែលមិនមែនជា Gatick និង Sand ឡើយ ដោយរូបក្នុងនោះ មហាជនចាប់អារម្មណ៍ថាដូចទៅនឹងរូបតារាស្រី Balloon។
ក្រោយមហាជនសង្ស័យថាជានាង ស្រាប់តែពេលនេះ Balloon បានចេញមុខបកស្រាយហើយថា មិនមែនជារូបនាងនោះទេ ព្រោះនៅក្នុងថ្ងៃកើតហេតុនាងនៅផ្ទះ ចំណែកបុគ្គលដែលនៅលើទូក នាងស្គាល់តែ Poh តែប៉ុណ្ណោះ ព្រោះធ្លាប់ស្គាល់កន្លងមក។
ប្រភព៖ khaosod