អេនឌី បង្ហោះរូបអនុស្សាវរីយ៍នឹងតារាស្រី Tangmo កាលនៅរស់ មហាជនកាន់តែស្រណោះ
មហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសព័ត៌មានទាក់ទងពីតារាក្រៅប្រទេស ដូចជាប្រទេសថៃជាដើមនោះ ច្បាស់ជាបានជ្រាបមកហើយពីរឿងរ៉ាវការស្លាប់របស់តារាសម្តែងស្រី Tangmo មកទល់ពេលនេះ ក៏នៅតែជាប្រធានបទក្តៅគគុកនៅឡើយ។
មរណភាពរបស់តារាស្រីថៃ Tangmo ក៏បានធ្វើឱ្យអ្នកគាំទ្រក្នុង និង ក្រៅប្រទេស កំពុងតែចង់ដឹងបន្តពីរឿងរ៉ាវដែលកើតមានឡើងលើរូបនាងនៅថ្ងៃកើតហេតុនោះ។ ក្នុងនោះ សូម្បីតែតារាស្រីប្រុសរបស់ប្រទេសកម្ពុជាមួយចំនួនក៏បានចែករំលែកមរណទុក្ខរបស់តារាស្រី Tangmo ដូចគ្នាដែរ។
ជាក់ស្តែង ក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់តារាប្រុសខ្មែរ គឺលោក អេនឌី កាលពីយប់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក៏បានចែករំលែករូបភាពរបស់លោក ដែលបានថតរួមគ្នានឹងតារាស្រីថៃ Tangmo កាលពីអំឡុងឆ្នាំ ២០១៦ ជាថ្មីផងដែរ។
រូបភាពចែករំលែកជាថ្មីនោះ បើទោះជាលោក អេនឌី មិនបានភ្ជាប់នូវសារអ្វីក៏ដោយ តែមហាជនជឿជាក់ លោកហាក់បង្ហាញពីអារម្មណ៍សោកស្តាយនៃការបាត់បង់រូបនាង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានចូលទៅខមមិនចូលរួមរំលែកទុក្ខតារាស្រីថៃ Tangmo និង មើលរូបភាពនាងកាលនៅមានជីវិតកាន់តែស្រណោះខ្លាំងឡើងៗ៕