ទម្លាយតម្លៃសណ្ឋាគារ Hyun Bin និង Son Ye Jin ជួលរៀបការមួយចប់កម្មវិធី ញាក់ណាស់!
ពិធីរៀបមង្គលការរបស់ Son Ye Jin និង Hyun Bin នឹងរៀបចំធ្វើឡើងជាលក្ខណៈឯកជន ដោយមិនមានថតរូបសម្រាប់ភ្ញៀវ និង បទសម្ភាសកូនក្រមុំកូនកំលោះ ក្នុងពិធីមង្គលការឡើយ។
បើតាមប្រភពចេញពី JTBC ចុះផ្សាយឱ្យដឹងថា អាពាហ៍ពិពាហ៍របស់ Son Ye Jin និង Hyun Bin នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២។ ពិធីនេះ ត្រូវបានរៀបចំឡើងជាលក្ខណៈឯកជន ដោយមានការអញ្ជើញចូលរួមជាសាក្សីមានត្រឹមតែក្រុមគ្រួសារទាំងសងខាង មិត្តភក្តិ និង មនុស្សជិតស្និទ្ធប៉ុណ្ណោះ។
ចំណែកឯទីតាំងរៀបចំវិញ បើតាមប្រភពដដែលបានបន្តថា គឺត្រូវបានធ្វើឡើងនៅសណ្ឋាគារ «Sheraton Grand Walkerhill Hotel Aston House» ក្នុងទីក្រុង សេអ៊ូល ជួលក្នុងតម្លៃ ២០ លានវ៉ុន (ប្រមាណ ១៦៥៩២)។ ជាទីកន្លែងដែលតារាល្បីៗចូលចិត្តរៀបចំពិធីដោយសារតែមានសុវត្ថិភាពល្អ ព្រោះគោលបំណងរបស់អ្នកទាំងពីរ គឺចង់រៀបចំមង្គលការឯកជន និង ស្ងប់ស្ងាត់ ទើបបានជាគូស្នេហ៍មួយគូនេះ ជ្រើសរើសទីតាំងនេះ ដើម្បីចៀសវាងពីសារព័ត៌មាន និង អ្នកគាំទ្រ៕