ដល់ក! មហាជនផ្ទុះធ្វើវីដេអូត្រាប់តាមសម្ដីនាង Sand និយាយពីទិដ្ឋភាព Tangmo បត់ជើងលើទូក
រឿងរ៉ាវតារាសម្តែងស្រី Tangmo ដែលបានធ្លាក់ទូកលង់ទឹកទន្លេចៅផាយ៉ាស្លាប់នោះ បាន និង កំពុងផ្ទុះកក្រើកពេញបណ្តាញសារព័ត៌មាន និង ក្នុងស្រទាប់មហាជនថៃយ៉ាងខ្លាំង ជាមួយនឹងការវែកញែកខុសៗគ្នាក្នុងករណីមួយនេះ។
កាន់តែផ្ទុះការវែកញែកនោះ គឺបន្ទាប់ពីបទសម្ភាសរបស់នាង Sand មិត្តរួមទូក និង អ្នកចាត់ការតារាស្រី Tangmo ដែលមានឈ្មោះ Gatick កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយក្នុងបទសម្ភាសនោះ នាង Sand ដែលជាមិត្តរួមទូកបាននិយាយថា ៖ «Tangmo បានចាប់តោងជើងនាងទាំងពីរដើម្បីតោងបត់ជើងតូច ពេលនោះនាងក៏មិនបានយកដៃតោងនាងវិញនោះដែរ ព្រោះរវល់តែដេកចុចទូរស័ព្ទ ហើយក្រោយមកទើបដឹងថានាងធ្លាក់ទឹក ក៏ចាប់ផ្តើមស្រែកប្រាប់គ្នា»។
ក្រោយនាង Sand បាននិយាយបែបនេះរួចហើយ ស្រាប់តែផ្ទុះការវែកញែកពីមហាជនថៃភ្លាម ដោយក្នុងនោះគេបានលើកឡើងថា បើ Tangmo យកដៃទាំងពីរចាប់ជើងរបស់នាង Sand នោះ តើមានដៃឯណានឹងទាញខោដើម្បីបត់ជើងតូចនោះ? ហើយនៅពេល Tangmo ធ្លាក់ទៅក្នុងទឹក ហេតុអ្វីបានជានាង Sand អត់មានឮសំឡេង និង ដឹងទាល់តែសោះនោះ?
ចម្លើយពីនាង Sand នៅក្នុងបទសម្ភាសនៅមុខអ្នកកាសែត និង ប៉ូលិសនេះដែរ បានធ្វើឱ្យមហាជនថៃសម្តែងការមិនពេញចិត្ត និង ហួសចិត្តយ៉ាងខ្លាំង រហូតដល់ធ្វើវីដេអូ Troll ពេញទឹកពេញដី ជាមួយនឹងការវែកញែកគ្មានទីបញ្ចប់៕