ស្លុតចិត្តណាស់! យប់មិញតារាស្រី Tangmo ធ្លាក់ចូលទន្លេចៅផាយ៉ា យ៉ាងរន្ធត់
នាវេលាម៉ោង ១០.៤០ នាទីយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឮដំណឹងថា តារាសម្តែងស្រី Tangmo Nida បានធ្លាក់ចូលទៅក្នុងទន្លេចៅផាយ៉ា។
យោងតាមសារព័ត៌មាន daradaily បានចុះផ្សាយនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះបន្ថែមទៀតថា នៅយប់ថ្ងៃកើតហេតុតារាស្រី Tangmo Nida បានជិះទូកលំហែជាមួយមិត្តភក្តិនៅទន្លេចៅផាយ៉ា ក្រោយមកនាងក៏បានឈរថតរូបទៅចុងទូក ហើយពេលនោះទូកក៏ក្រវីធ្វើឱ្យនាងធ្លាក់ចូលទៅក្នុងកណ្តាលទន្លេតែម្តង។
យ៉ាងណាមិញ ជុំវិញហេតុការណ៍ដ៏រន្ធត់មួយនេះ ពេលនេះក្រុមអ្នកហែលទឹកជំនាញកំពុងតែរុករកយ៉ាងមមាញឹក តែនៅពុំទាន់បានដំណឹងអ្វីនៅឡើយទេ ចំណែកមិត្តក្នុងសិល្បៈ និង អ្នកគាំទ្រទាំងអស់កំពុងតែព្រួយបារម្ភ និង ជូនពរនាងឱ្យនាងមានសុវត្ថិភាព៕
ប្រភព៖ daradaily