ថ្ងៃកំណើតអាយុ ២១ ឆ្នាំរបស់ សំណាង អេលីណា ស្រាប់តែ MUC បីជំនាន់ រួមគ្នាធ្វើរឿងមួយ
ប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាបានស្គាល់រួចមកហើយ កញ្ញា សំណាង អេលីណា ម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2019 បានសាងភាពជោគជ័យរបស់ខ្លួនក្នុងវិស័យមួយនេះ ធ្វើឱ្យមហាជនទទួលស្គាល់កាន់តែច្រើនតាមសមត្ថភាពផ្នែកសិល្បៈ ចំណេះដឹង ក៏ដូចជាភាពលេចធ្លោផ្នែករូបសម្រស់របស់នាងផងដែរ។
ថ្ងៃទី ២៤ កុម្ភៈ នេះ ជាថ្ងៃខួបកំណើតអាយុ ២១ ឆ្នាំរបស់ស្រីស្អាត សំណាង អេលីណា ដោយនាងបានបង្ហោះរូបភាពទៅលេងសមុទ្រជាច្រើនសន្លឹក ហើយដាក់ Caption រីករាយថ្ងៃកំណើតរបស់ខ្លួននៅលើបណ្ដាញសង្គមអ៊ីនស្រ្តាក្រាម។
គ្រាន់តែ សំណាង អេលីណា បង្ហោះសារបញ្ជាក់ពីថ្ងៃខួបកំណើតខ្លួនភ្លាម ក្នុងនោះគេឃើញរៀមច្បងក្នុងសិល្បៈគឺ កញ្ញា រឿន ណាត ដែលជា Miss Universe Cambodia 2018 បានខំមិនអបអរថ្ងៃពិសេសរបស់នាងថា ៖ «Happy birthday beautiful quueen»។ ពិតជាជួនគ្នា ក្រៅពីកញ្ញា រឿន ណាត បានខំមិនអបអរថ្ងៃកំណើត សំណាង អេលីណា ហើយនោះ កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 ក៏បានបង្ហាញក្ដីស្រឡាញ់តាមរយៈការខំមិនជូនពរថ្ងៃកំណើតនាងដូចគ្នា។
ងាកទៅ Miss Universe Cambodia 2021 កញ្ញា ងិន ម៉ារ៉ាឌី ក៏ហាក់មិននៅស្ងៀម ដោយកញ្ញាបានបង្ហោះ IG Story ជូនពរថ្ងៃកំណើតរៀមច្បង សំណាង អេលីណា ដើម្បីបញ្ជាក់ពីទំនាក់ទំនងល្អរវាងគ្នាដែរ។ មហាជនអ្នកគាំទ្រហាក់មានការសប្បាយចិត្តដែលឃើញបវរកញ្ញាតំណាងឱ្យកម្ពុជាយើង ដែលជារៀមច្បងសិស្សប្អូនក្នុងវិស័យបវរកញ្ញាដូចគ្នា មានចំណងមិត្តភាពល្អ ចេះស្រឡាញ់រាប់អានគ្នាបែបនេះ៕