(វីដេអូ) ពិតជាកូនកតញ្ញូមែន! Mario មិនខ្វល់ខ្លួនជាតារា មកជួយលក់ម្តាយយ៉ាងសាមញ្ញនៅក្នុងផ្សារ
មួយរយៈចុងក្រោយនេះ តារាប្រុសរូបសង្ហា Mario Maurer ហាក់កំពុងតែធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកចាប់សែភ្នែកមើលស្ទើរមិនហ៊ានក្រលៀសឡើយ មិនថារឿងរ៉ាវស្នេហ៍របស់លោក ឬ ជីវិតផ្ទាល់ខ្លួនរបស់លោកនាពេលនេះឡើយ។
ជាក់ស្តែង អ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ Mario Maurer ស្រាប់តែលេចមុខនៅក្នុងស្តង់លក់នៅក្នុងផ្សារទំនើបមួយ ដោយមហាជនអ្នកគាំទ្រម្នាក់ៗស្ទើរភ្ញាក់បះដៃបះជើង ខណៈឃើញថាតារាប្រុសរូបនេះមិនខ្វល់ខ្លួនជាតារាល្បីឡើយ សុខចិត្តជួយអង្គុយលក់អ្នកម្តាយយ៉ាងសាមញ្ញនៅក្នុងស្តង់។
ក្រោយឃើញទិដ្ឋភាព និង រូបភាពដ៏គួរឱ្យកោតសរសើររបស់តារាប្រុសរូបនេះហើយ ម្នាក់ៗស្ទើរតែទប់ចិត្តមិនសរសើរលោកមិនបានឡើយ ពីភាពកតញ្ញូរបស់លោកជាកូនដែលមិនសុខចិត្តឃើញម្តាយនឿយហត់តែឯងនោះ៕