ចង់ច្រឡំបវរកញ្ញា! ពិធីការិនី កែវ ចាន់និមល ស្លៀកឈុតនេះជះរាងម៉ាអ៊េម ស្អាតខ្លាំង
កែវ ចាន់និមល ត្រូវបានមហាជនចាត់ទុកជាពិធីការិនីជួរមុខសម្បូរដោយវោហារស័ព្ទមិនចេះរីងស្ងួតមួយរូប ដោយកន្លងមកអ្នកនាងតែងលេចមុខធ្វើជាពិធីការិនីក្នុងកម្មវិធីធំៗជាច្រើន ជាពិសេសកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោករបស់ទូរទស្សន៍ហង្សមាស ការប្រគំតន្រ្តី ក៏ដូចជាពិធីមង្គលការនានា ព្រោះថាតារាស្រីរូបនេះ មានសមត្ថភាពបញ្ចេញវោហារកំប្លុកកំប្លែងមិនធ្វើឱ្យអ្នកស្ដាប់ជិនណាយនោះទេ។
ក្រៅពីមានទេពកោសល្យផ្នែកសិល្បៈមួយនេះហើយ ជារឿយៗ កែវ ចាន់និមល តែងត្រូវមហាជនលើកសរសើរពីរូបរាង មុខមាត់ និង ការតុបតែងខ្លួនរបស់នាង ដែលមានភាពលេចធ្លោផ្លាស់ប្ដូរគ្រប់ម៉ូដទៅតាមកាលៈទេសៈ។
តួយ៉ាងថ្មីៗនេះ កែវ ចាន់និមល បានរំលេចវត្តមានជាមួយរ៉ូបរាត្រីសមោសរពណ៌ទឹកមាសមួយឈុត ដែលមើលទៅចាយរាងមួយអ៊េម ស្រស់ស្អាតខ្លាំងមិនចាញ់បវរកញ្ញានោះទេ ធ្វើឱ្យមហាជនលាន់មាត់ស្រស់ព្រោងព្រាត ព្រោះថាអាយុវ័យតារាស្រីរូបនេះក៏មិនតិច ថែមទាំងមានស្វាមីមានកូនធំទន្ទឹមខ្លួនទៀត ចំណែកសាច់ឈាមនៅតែចាំ ពិសេសការតែងខ្លួនស៊ីវិស័យមិនឱ្យជាន់គ្នាឡើយ៕