ស្ងាត់ៗ បងប្អូនស្រីស្អាតទាំង ៣ Neko-Jump-Piglet ប្រកាសរឿងរំភើបរួមគ្នាលើកដំបូង
ជឿជាក់ថាបងប្អូនមួយចំនួនមុខជាបានស្គាល់តារាចម្រៀង និង សម្តែងបងប្អូនស្រីទាំង Neko-Jump និង Piglet ឬ ហៅកាត់ថា JNP ដែលជាតារាស្រីមានមុខមាត់គួរឱ្យស្រឡាញ់ ស្រស់ស្អាត និង រាងស្រឡូន។
ថ្មីៗនេះដែរ បងប្អូនស្រីទាំង ៣ ក៏បានបើកទំព័រគោលដៅមុខជំនួញថ្មីរួមគ្នា ប្រចាំដើមឆ្នាំ ២០២២ នោះគឺហាងនំខេក និង កាហ្វេ ឈ្មោះថា «Chalala Cake House» ដោយមានការតុបតែងយ៉ាងស្រស់ស្អាត មានទីតាំងគឺស្ថិតនៅ Lat Prao បាំងកក មានដាក់លក់ប្រភេទនំខេក នំដុតផ្សេងៗ រួមជាមួយនិងភេសជ្ជៈមួយចំនួន។
បន្ថែមពីនេះ គេសង្កេតឃើញមានការគាំទ្រ និង ចូលរួមអបអរសាទរពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើននាក់ក្នុងបណ្តាញសង្គមផងដែរ។ ហើយហាងមួយនេះគឺចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះតទៅហើយ៕
ប្រភព៖ Teenee