ផ្អើលមិនខាន! ឆ្នាំនេះតារាស្រី ៣ រូប នឹងធ្វើឱ្យហ្វេនៗរំជើបរំជួល ក្រោយគេទម្លាយរឿងនេះឡើង
Yaya Urassaya, Kimmy Kimberley និង Bow Maylada ត្រូវបានមហាជនចាត់ទុកជាកំពូលតារាស្រីលំដាប់ជួរក្នុងប្រទេសថៃ និង ជាតារាគ្រាប់ពេជ្រក្នុងប៉ុស្តិ៍លេខ ៣ ថៃដ៏ល្បីល្បាញផងដែរ ដោយនៅឆ្នាំ ២០២២ នេះ ពួកនាងទាំង ៣ រូប នឹងបង្ហាញខ្លួនពញ្ញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការចេញសម្តែងរឿងជាច្រើន ទាំងរឿងភាគ និង រឿងដុំ។
១. តារាស្រី Yaya Urassaya
នៅឆ្នាំ ២០២២ នេះ កំពូលតារាស្រី Yaya Urassaya ត្រូវបានគេទម្លាយថា នឹងចូលរួមសម្តែងជាតួឯកក្នុងរឿងភាគថ្មី ២ រឿង ដូចជា រឿង «Bad Romeo» និង រឿង «Lai Kinaree»។ ក្រៅពីរឿងភាគនេះ នាងក៏នឹងបង្ហាញខ្លួនក្នុងរឿងខ្នាតធំថ្មី «Fast and Feel Love» ផងដែរ។ លើសពីនេះ នាងក៏ថែមទាំងលេចវត្តមានជាតួសំខាន់ម្នាក់ក្នុងរឿងភាគថ្មីរបស់ Netflix ដែលមានចំណងជើងថា «Thai Cave Rescue» ទៀតផង។
២. តារាស្រី Kimmy Kimberley
កន្លងមកតារាស្រី Kimmy Kimberley ធ្លាប់បានប្រកាសរួចហើយថាក្នុងមួយឆ្នាំ នឹងទទួលថតរឿងតែមួយប៉ុណ្ណោះ ដោយសារកាលវិភាគការងារនាងមមាញឹកខ្លាំង ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ ក្នុងឆ្នាំ ២០២២ នេះ កំពូលតារាសម្ដែងស្រី Kimberley ត្រូវគេបញ្ជាក់ថានឹងសម្ដែងរឿងភាគថ្មី ២ រឿង ក្នុងនោះមានរឿងភាគមួយចំណងជើងថា «Royal Doctor» សម្តែងជាមួយកំលោះសង្ហា Mario Maurer។ សម្រាប់គម្រោងរឿងមួយទៀត នាងនឹងសម្ដែងជាមួយ Nadech Kugimiya។
៣. តារាស្រី Bow Maylada
ក្លាយជាតារាស្រីម្នាក់ល្បីប្រចាំ TV3 នេះដែរ តារាស្រី Bow Maylada ក៏មានការទម្លាយដែរថា នៅក្នុងឆ្នាំ ២០២២ នេះ នាងនឹងចេញសម្តែងរឿងដើម្បីបម្រើអារម្មណ៍មហាជនផងដែរ ដោយរឿងទីមួយមានចំណងជើងថា «Tai Ngao Tawan» សម្តែងជាមួយកំលោះ Mark Prin និង រឿងភាគមួយទៀតនោះគឺ Bow Maylada ត្រូវបានសម្តែងជាមួយ James Jirayu៕
ប្រភព ៖ Thai Update