ទឹម រដ្ឋា បញ្ចេញរូបភាពឈុតប្រពៃណីជាមួយអនាគតស្វាមីនៅអង្គរ ស្រស់ស្អាតណាស់!
ក្រោយពីបានសាងចំណងស្នេហ៍ដ៏ផ្អែមល្ហែមរយៈពេល ៥ ឆ្នាំ ជាមួយនឹងគូស្នេហ៍ជនជាតិអាមេរិកហើយនោះ តារាស្រីរាងខ្ពស់ស្រឡូន កញ្ញា ទឹម រដ្ឋា តែងធ្វើឱ្យមហាជនជាច្រើន លួចមានចិត្តច្រណែនពីក្ដីសុខរបស់អ្នកទាំងពីរ ដែលតែងបង្ហាញភាពយកចិត្តដាក់ ក្ដីស្រឡាញ់ ភាពរ៉ូមែនទិកជាមួយគ្នាលើបណ្ដាញសង្គមជាហូរហែ។
លើសពីនោះ កន្លងមកបើទោះជាមិនទាន់បានបង្ហើបពីថ្ងៃមង្គលការច្បាស់លាស់ក្តី តែកញ្ញា ទឹម រដ្ឋា ក៏ត្រូវបានសង្សារជនជាតិអាមេរិក បានលុតជង្គង់សុំនាងរៀបការនៅលើទូកយ៉ាងផ្អែមល្ហែមក្នុងឱកាសខួបស្នេហ៍គម្រប់ ៥ ឆ្នាំ របស់អ្នកទាំង ២ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ ថែមទៀតផង។
ក្រោយពីចំណងស្នេហ៍ជិត ៦ ឆ្នាំ នឹងមកដល់នៅខែមីនា ឆ្នាំ ២០២២ ខាងមុខនេះហើយនោះ កាលពីពេលថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ដោយទីបំផុតនាងបានដាច់ចិត្តដឹកដៃគូស្នេហ៍ទៅថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗនេះហើយ។ នេះបើតាមវីដេអូខ្លី ដែលប្អូនស្រីរបស់កញ្ញា ទឹម រដ្ឋា បានបង្ហោះលើ TikTok ពីសកម្មភាពរបស់នាង និង គូស្នេហ៍ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីទៅថត Pre-Wedding នៅឯទឹកដីសៀមរាប។
យ៉ាងណានៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះដែរ រូបភាព Pre-Wedding ដំបូង ដែលថតឡើងនៅឯទឹកដីអង្គររបស់កញ្ញា ទឹម រដ្ឋា និង គូដណ្តឹងឈ្មោះ Jovany Antonio ក៏ត្រូវបានបង្ហាញឡើងយ៉ាងស្រស់ស្អាត ក្នុងឈុតប្រពៃណីនៅលើបណ្តាញសង្គមហ្វេសប៊ុកហើយដែរ។
តស់! ទៅមើលរូបភាព Pre-Wedding លើទឹកដីអង្គររបស់កញ្ញា ទឹម រដ្ឋា និង អនាគតកូនកំលោះខាងក្រោមនេះ៖
រូបភាព៖ Teng Samao films