ហ្វេនអរស្ទើរហោះ! ខាត់ វៃហាំង និង ស៊ីន យូប៊ីន ទម្លាយរូប Pre-Wedding ដូចរៀបការមែនទែន
ក្នុងចំណោមគូស្នេហ៍សិល្បករវ័យក្មេង គូតារាសម្ដែង ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍ដ៏ស័ក្ដិសមមួយគូ ដោយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរកាន់តែបង្ហាញភាពផ្អែមល្ហែម ធ្វើឱ្យមហាជនអ្នកគាំទ្រតារាប្រុសស្រីមួយគូនេះ បន់ឱ្យតែពួកគេកាន់ដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធឆាប់ៗនោះទេ។
និយាយដល់រឿងចូលរោងការតាមប្រពៃណី ថ្មីៗនេះតារាសម្ដែងរូបសង្ហា ខាត់ វ៉ៃហាំង បានទម្លាយរូបថតស្វីតៗជាច្រើនសន្លឹក ដែលក្នុងនោះពួកគេបានស្លៀកឈុតកូនកំលោះកូនក្រមុំប្រៀបហាក់ដូចជារូបថត Pre-Wedding ត្រៀមចូលរោងការពិតៗអ៊ីចឹង។
ដ្បិតថាការបង្ហាញខ្លួនជាមួយសកម្មភាពថត Pre-Wedding របស់ស្រីស្រស់ ស៊ីន យូប៊ីន និង ប្រុសសង្ហា ខាត់ វ៉ៃហាំង គ្រាន់តែជាសកម្មភាពក្នុងការងារក៏ពិតមែន ប៉ុន្ដែងាកទៅអ្នកគាំទ្ររបស់ពួកគេវិញ នាំគ្នាញញឹមញញែម ខ្លះក៏បញ្ចេញយោបល់ក្នុងន័យត្រេកអរក្រោយឃើញ Idol ក្នុងដួងចិត្តរបស់ពួកគេស្វីតសឹងតែមិនសល់ថ្ងៃ៕