ផ្អើលទាំងព្រឹក! ស្ងាត់ៗកំពូលតារាស្រី Angelina Jolie លេចវត្តមាននៅអង្គរវត្ត ខេត្តសៀមរាប
នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានការចែករំលែករូបភាពរបស់កំពូលតារាលំដាប់ពីភពលោក Angelina Jolie បានបង្ហាញវត្តមានយ៉ាងកម្រនៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជាជាថ្មី។
បើតាមទំព័រហ្វេសប៊ុកផេកមួយមានឈ្មោះ អ្នកខេត្តសៀមរាប បានបង្ហាញយ៉ាងច្បាស់ថា កំពូលតារាស្រីលំដាប់ពិភពលោក Angelina Jolie បានមកកម្ពុជា ក្នុងទឹកដីខេត្តសៀមរាប ដោយសរសេរ Caption ថា ៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរ ក្នុងខេត្តសៀមរាប»។
គួរឱ្យដឹងដែរថា ការបង្ហាញមកទឹកដីកម្ពុជាលើកនេះ គេនៅមិនទាន់ដឹងថា កំពូលតារាស្រីលំដាប់ពិភពលោក Angelina Jolie មកក្នុងដំណើរទស្សនាកម្សាន្ត ឬ មួយមានការងារអ្វីត្រូវបំពេញនោះទេ ប៉ុន្តែយ៉ាងណាការបង្ហាញវត្តមានរបស់កំពូលតារាស្រីរូបនេះនៅកម្ពុជាជាថ្មី បានធ្វើឱ្យបណ្តាអ្នកគាំទ្រ និង មហាជនកម្ពុជាជាច្រើនរំភើបចិត្ត និង ខ្លះថែមទាំងចង់ផ្តិតរូបជាអនុស្សាវរីយ៍ជាមួយថែមទៀតផង៕