អីយ៉ាស់! ពេជ្រ សោភា ទម្លាយរឿងស្នេហាទុកមួយឡែក ព្រោះរវល់រកលុយទាន់មានឱកាស
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមដែលចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ជាពិសេសអ្នកគាំទ្រកំពូលតារាចម្រៀង ពេជ្រ សោភា ផ្ទាល់ នាំគ្នាអន្ទះសាចង់ដឹងពីទំនាក់ទំនងស្នេហារបស់នាង ជាមួយនឹងកំលោះសង្ហាដែលជាសង្សារថ្មីរបស់នាងជាខ្លាំង ព្រោះថាមួយរយៈចុងក្រោយនេះគេមិនសូវឃើញពួកគេទាំងពីរបង្ហោះរូបថត ក៏ដូចជាសារស្វីតៗដូចកាលពីមុនទៀតទេ បែរជាបង្ហោះតែសារប្លែកៗដូចមនុស្សបែកបាក់ស្នេហ៍។
កន្លងមកមហាជនបានត្រឹមតែសង្ស័យប៉ុណ្ណោះថា ពេជ្រ សោភា និង គូស្នេហ៍ថ្មី ទំនងជាជួបរឿងរកាំរកូស ក្រោយឃើញសកម្មភាពប្លែកៗរបស់អ្នកទាំងពីរ ស្រាប់តែនៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២២ កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនភ្ញាក់ផ្អើល ដោយក្នុងនោះនាងបានបង្ហើបថា ពេលនេះនាងបានទុកស្នេហាមួយឡែកសិន ព្រោះយកពេលវេលារកលុយទាន់មានឱកាស។
ពេជ្រ សោភា បង្ហោះសារមានសេចក្ដីថា ៖ «22/02/2022 សង្ឃឹមថានឹងជួបរឿងល្អៗ ជាតិនេះឆាក្តៅហើយខ្ញុំ តែយ៉ាងណាស៊ូៗដើម្បីគ្រួសារតទៀត ត្រូវចាំក្រគេមើលងាយណាស់ ចាប់ដៃគ្នាដាក់ទុន 10000$ សិនបានហើយ គិតជារួម 20000$ ស្នេហាទុកសិន រកលុយទាន់ពេល»៕