កូនស្រីជំទាវវ័យក្មេង ស៊ន សៀវម៉ី អាយុបាន ៤ ខែ ចេញត្រេមុខកាត់បា៉ៗខ្លាំងជាងម៉ាក់ៗ ឡើងកំប៉ុលៗគួរឱ្យក្នាញ់
មហាជនភាគច្រើនប្រាកដជាស្គាល់កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី មិនខាន ដោយចាប់តាំងពីឡើងងារជាជំទាវមក កីឡាការិនីរូបនេះហាក់មានយីអ៊ុនឡើងទទួលបានអំណោយធំៗដ៏មានតម្លៃជាបន្តបន្ទាប់ក្នុងជីវិត ដោយលោកជំទាវបានទទួលស្វាគមន៍តំណក់ឈាមកូនស្រីដំបូងដ៏ស្រស់ស្អាតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រោយពីបានរៀបចំកម្មវិធីរៀបការយ៉ាងស្ងប់ស្ងាត់ក្នុងរដូវកាលកូវីដ។
យ៉ាងណាមិញ ក្រោយពីរៀបការយ៉ាងស្ងបស្ងាត់ និង ទទួលបានអំណោយធំដំបូងដែលជាកូនស្រីសំណព្វចិត្តហើយនោះ លោកជំទាវ ស៊ន សៀវម៉ី និង ស្វាមីបណ្ដូលចិត្ត ក៏ពូកែដាក់ឈ្មោះឱ្យកូនដំបូងរបស់ពួកគេបានពីរោះខ្លាំងថែមទៀត ដោយពួកគេបានដាក់ឈ្មោះនាងតូចថា កែវ ពេជ្រសិរីមរកត ចំណែកឈ្មោះហៅក្រៅវិញ ក៏ទាក់ទាញមិនធម្មតាដែរគឺ ដេវីត ចេសស៊ី។
ក្រឡេកទៅមើលអូនតូច កែវ ពេជ្រសិរីមរកត ហៅ ដេវីត ចេសស៊ី បើគិតមកដល់ថ្ងៃទីខែកុម្ភៈ ឆ្នាំ ២០២២ នេះ គឺមានអាយុប្រមាណ ៤ ខែហើយ។ ក្នុងនោះពីមួយថ្ងៃទៅមួយថ្ងៃអូន ចេសស៊ី កាន់តែឃ្យូដទៅៗ រីឯសាច់វិញឡើងទ្រលុកទ្រលន់គួរឱ្យក្នាញ់។ រីឯមុខមាត់វិញនោះ មហាជនអ្នកគាំទ្រកំពុងតែដាក់ពិន្ទុច្រើនទៅខាងលោក កែវ ដេវីត ដោយម្នាក់ៗលើកឡើងថាអូនតូច ចេសស៊ី គឺមានមុខកាត់ទៅរកប៉ាៗខ្លាំងណាស់។
តស់! ទៅមើលរូបភាពអូន ចេសស៊ី ថាតើមុខដូចប៉ា ឬ ម៉ាក់ ខ្លាំងជាង៖