កាន់តែសង្ស័យ! ខែកុម្ភៈនេះ សុខ សោម៉ាវត្តី បង្ហោះថាខ្លួន Alone ឯកំលោះ លី វ៉ាហេត វិញបង្ហោះសារ Sad
មួយរយៈចុងក្រោយនេះ មហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ចំពោះការបង្ហោះ Caption ប្លែកៗរបស់តារាសម្ដែង សុខ សោម៉ាវត្តី ជាខ្លាំង ក្រោយតារាស្រីរូបនេះ បានរៀបរាប់នូវពាក្យសម្ដីប្រៀបដូចជាមនុស្សបែកបាក់ស្នេហ៍ ហើយកំពុងប្រើជីវិត Single ខណៈក្នុងពិភពសិល្បៈទាំងមូលបានដឹងរួចថា នាង និង កំលោះកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំមកហើយនោះ។
ដូចជានៅថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ដែលទើបកន្លងទៅថ្មីៗនេះ គេមិនបានឃើញ សុខ សោម៉ាវត្តី បង្ហោះរូបថតស្វីតៗជាមួយគូស្នេហ៍បង្អួតភ្នែកមហាជនដូចដែលធ្លាប់ធ្វើកន្លងមកនោះទេ ប៉ុន្ដែនាងបែរជាទម្លាយថាខ្លួននៅ Solo ម្នាក់ឯងគ្មានគ្នាទៅវិញ។
មកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ថ្មីៗនេះទៀត ស្រីស្អាត សុខ សោម៉ាវត្តី ក៏បានបង្ហោះសារដាក់ Caption ប្លែកៗ ត្អូញត្អែរថាខ្លួននៅ Solo គ្មានគូដដែលថា ៖ «Good morning all my beloved សាកថ្មឱ្យជីវិតខ្លះទៅ ដោះលែង ឈប់ទាមទារ ឈប់ខ្វល់ខ្វាយ ផ្លូវចិត្តនឹងធូរស្បើយ»។
រំលងបានមួយថ្ងៃ ពោលគឺនៅថ្ងៃទី ១៩ កុម្ភៈ តារាស្រីរូបនេះក៏បានបង្ហោះសារទៀតថា ៖ «រឿងទាំងអាក្រក់ទាំងល្អអាចកើតឡើងគ្រប់ពេល ដូច្នេះត្រូវត្រៀមចិត្តគ្រប់ពេល ជីវិតនេះបើហត់ពេកសម្រាកបាន ហើយចាំបន្តទៀត។ កុំចុះចាញ់ កុំអស់សង្ឃឹម»។
យ៉ាងណាមិញ បើងាកទៅកំលោះសង្ហាជាគូស្នេហ៍របស់តារាស្រី សុខ សោម៉ាវត្តី វិញ មួយរយៈចុងក្រោយនេះ គេកត់សម្គាល់នៅលើទំព័រហ្វេសប៊ុករបស់លោក ក៏ហាក់បង្ហោះសារប្លែកៗបង្កប់ភាព Sad និង Alone ដូចគ្នាដែរ តាំងតែពីដើមខែកុម្ភៈ ដែលក្នុងសារនោះបានបង្កឱ្យអ្នកគាំទ្រងឿងឆ្ងល់យ៉ាងខ្លាំង ពីទំនាក់ទំនងលោក និង តារាស្រី សុខ សោម៉ាវត្តី។
ជាក់ស្តែងនៅថ្ងៃទី ១០ ខែកុម្ភៈ មុនថ្ងៃនៃក្តីស្រឡាញ់ កំលោះសង្ហាជាកីឡាករបាល់ទាត់ លី វ៉ាហេត បានបង្ហោះសារថា ៖ «រឿងខ្លះវាធ្វើឱ្យយើងមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ តែកុំចុះចាញ់កុំទន់ជ្រាយ មេឃភ្លៀងក៏គង់តែរាំងទេ។ ថ្ងៃល្អគង់មកដល់»។
មានសារមួយទៀតរបស់កំលោះសង្ហាកីឡាករបាត់ទាត់រូបនេះ បានបង្ហោះនៅថ្ងៃទី ១០ កុម្ភៈ ដោយសរសេរថា ៖ «ពេលខ្លះឃើញខ្ញុំនៅកន្លែងស្ងប់ស្ងាត់បែបនេះ ក៏មិនប្រាកដថាខ្ញុំចូលចិត្តកន្លែងនេះដែរ ប៉ុន្តែស្ថានភាពនឹងពេលវេលាបាននាំខ្ញុំមកដល់កន្លែងដ៏ស្ងប់ស្ងាត់មួយនេះ»។
ការទម្លាយសារហាក់ចង់បង្ហាញថាខ្លួនកំពុងនៅទំនេរឯកាជាបន្តបន្ទាប់របស់អ្នកមេម៉ាយកូន ១ ដ៏ស្រស់សោភា សុខ សោម៉ាវត្តី និង កំលោះសង្ហា លី វ៉ាហេត នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យទៅលើស្នេហារបស់អ្នកទាំងពីរជាខ្លាំង ក្រោយឃើញពួកគេលែងបង្ហាញសកម្មភាពស្វីតៗដូចមុន៕