(វីដេអូ) អភិជនណាស់! គ្រាន់តែផ្ទះហាត់ប្រាណ និង អាងហែលទឹក Pok-Margie ក៏ជះលុយខ្ទង់លានដែរ
ដូចដែលប្រិយមិត្តមួយចំនួនបានដឹងហើយថាកំពូលតារាថៃ Margie Rasri និងអភិជន Pok គឺជាគូស្វាមីភរិយាដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភ ចូលចិត្តរស់នៅប្រើជីវិតបែបទាន់សម័យឆើតឆាយ។
ថ្មីនេះៗ អ្នកទាំងពីរក៏បានបើកបង្ហាញឱ្យឃើញពីផ្ទះថ្មីរបស់ខ្លួនដែលទើបសាងសង់បានរួចរាល់ គឺថាមានទីធ្លាធំទូលាយ និងមានភាពស្រស់ស្អាតជាខ្លាំង។
បន្ថែមពីនេះ បើយើងក្រឡេកទៅមើលទិដ្ឋភាពក្នុងផ្ទះ គឺមិនត្រឹមតែមានផ្ទះស្នាក់នៅនោះទេ តែក៏មានការសាងសង់ជាផ្ទះសម្រាប់ហាត់ប្រាណ លេងឧបករណ៍ផ្សេង អមជាមួយអាងហែលទឹកដ៏ស្រស់ត្រកាលផងដែរ។
តាមរយៈការបង្ហើបឱ្យដឹងពីតារាស្រី Margie និងស្វាមី គឺផ្ទះហាត់ប្រាណ និងស្រះហែលទឹកមួយនេះគឺចំណាយអស់ជាង ៧ លានបាត (ប្រមាណជាង ២២ ម៉ឺនដុល្លារ) ដោយបូករួមទាំងការទិញឧបករណ៍ហាត់ប្រាណផ្សេងៗ។
ហើយអ្នកទាំងពីរក៏បានរៀបរាប់ប្រាប់ពីមូលហេតុឱ្យដឹងដែរថា៖ «ការដែលសាងសង់ Clubhouse ដាច់បែបនេះ គឺមិនចង់ឱ្យខាតទីធ្លាក្នុងផ្ទះ ដែលតម្រូវឱ្យធ្វើបន្ទប់ហាត់ប្រាណខាងក្នុង ព្រោះតែផ្ទះនេះមិនត្រឹមតែជាផ្ទះហាត់ប្រាណទេ តែវាអាចជាកន្លែងសម្រាប់សម្រាកកម្សាន្ត និងធ្វើពិធីជប់លៀងផ្សេងផងដែរ»៕
ប្រភព៖ Kapook