(វីដេអូ) កែវ វាសនា និង ភរិយា ចាយភាពអភិជន ជះលុយទិញឡានទំនើបថ្លៃកប់
ប្រិយមិត្តសុទ្ធតែបានជ្រាបពីជីវិតគ្រួសាររបស់ តារាចម្រៀង កែវ វាសនា ដែលក្រោយពីបានរៀបការជាមួយនឹងភរិយាជាអ្នកខេត្តបន្ទាយមានជ័យ ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីទាំង ២ នាក់មក លោក ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយលោក និង ភរិយា ចាប់ដៃគ្នាងាកទៅផ្ដោតកាន់តែខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។
បច្ចុប្បន្ន ជាមួយនឹងការប្រឹងប្រែងក្ដោបក្ដាប់លើមុខជំនួញកាន់តែជោគជ័យខ្លាំង តារាចម្រៀងប្រុសរូបនេះ និង ភរិយា កាន់តែមានជីវភាពធូរធារ រស់នៅយ៉ាងហាយសូរ ដែលតែងបង្ហាញនូវរបស់ទ្រព្យជាច្រើនចេញពីកម្លាំងញើសឈាមរបស់អ្នកទាំងពីរ មានទាំងផ្ទះវីឡាដ៏ស្កឹមស្កៃ ឡានជិះទំនើបៗ។
ជាក់ស្ដែងថ្មីៗនេះ ជីវិតគ្រួសាររបស់ តារាចម្រៀងប្រុសរូបនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលទៀត ក្រោយពីបានឃើញ ភរិយារបស់លោក បង្ហាញវីដេអូលើបណ្ដាញសង្គម ដែលឃើញថា លោក និងភរិយា បានចាយលុយរាប់សែនដុល្លារទិញរថយន្តស៊េរីទំនើប Rolls-Royce ពណ៌សមួយគ្រឿងយ៉ាងថ្មីសន្លាង បង្ហាញជីវិតកាន់តែអភិជនថែមទៀត។
ទន្ទឹមនឹងនោះដែរ បន្ទាប់ពីបានឃើញ និង ភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញនូវរថយន្តថ្មីបែបអភិជននេះ មហាជនក៏ធ្វើការជូនពរដល់តារាចម្រៀងប្រុស កែវ វាសនា និង ភរិយា កាន់តែកាក់កបលើមុខជំនួញ ព្រមទាំងកាន់តែទទួលបានសុភមង្គលក្នុងគ្រួសារ ផងដែរ៕