អីយ៉ូយ! អ្នកម៉ាក់រូបស្រស់ Sririta ធ្វើឱ្យអ្នកគាំទ្ររលាយបេះដូងស្ទើរអស់ ព្រោះរឿងនេះ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Sririta បាននាំកូនប្រុសតូចជាទីស្រឡាញ់របស់នាង គឺអូន Kawin ទៅរៀនហែលទឹកនៅក្នុងអាងហែលទឹកសម្រាប់កុមារ។ ឃើញថាភាពកក់ក្តៅរបស់អ្នកជាម្ដាយរូបនេះ បានធ្វើឱ្យមនុស្សជាច្រើនតែងផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថានៅថ្ងៃនោះ អ្នកម្ដាយរូបស្រស់ Sririta បើមើលពីខាងមុខអាចគិតថាស្អាតធម្មតា ប៉ុន្តែផ្នែកខាងក្រោយវិញលាន់មាត់រ៉ោវគឺទាក់ទាញបំផុត។
ពិតជាណាស់ Sririta Jensen នាងគឺជាតារាស្រីមួយរូបដែលត្រូវបានគេចាត់ទុកថា មានសម្រស់ស្អាតទាក់ទាញពីធម្មជាតិ ជាពិសេសគឺរូបរាងដ៏ស្លីមស្អាតរបស់នាង សម្រាប់ Sririta គឺនាងចូលចិត្តហែលទឹក ដូច្នេះទើបបានជាកូនប្រុសតូចរបស់នាង កាត់រកម្ដាយដែលចូលចិត្តទឹកតាំងពីកំណើត។ នេះបើតាមរូបភាព និង សកម្មភាពជាច្រើន ដែលតារាស្រីរូបនេះ បានបង្ហោះចែករំលែកនៅលើ Instagram ហើយតែងតែនាំកូនតូចរបស់នាងទៅរៀនហែលទឹករាល់ពេលទំនេរ។
ដូចជាកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ តារាស្រីរូបនេះ បានបង្ហោះរូបភាពសន្លឹក ខណៈកំពុងនាំ Kawin តូចទៅហែលទឹកក្នុងអាងកុមារ។ ហើយរូបភាពទាំងនេះ ពិតជាគួរឱ្យស្រឡាញ់ និង ចាក់ដោតដល់បេះដូងអ្នកគាំទ្រខ្លាំងណាស់។ ព្រោះថា ឈុតហែលទឹកពណ៌សមួយឈុតដែលអ្នកម៉ាក់ស្លៀកគឺពិតជាទាក់ភ្នែក ជ្រាបដល់បេះដូងអ្នកគាំទ្រស្ទើរតែរលាយជាមួយទឹកអស់ហើយ៕