យូរៗចេញដើរក្រៅម្ដង! Yang Mi ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ព្រើតជាមួយនឹងរឿងមួយនេះ
ឈានចូលដល់អាយុ ៣៥ ឆ្នាំ តារាសម្ដែងស្រី Yang Mi ដែលត្រូវបានទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររាប់ម៉ឺននាក់របស់នាង ទទួលស្គាល់ក្រៅពីសមត្ថភាព ទេពកោសល្យក្នុងការសម្ដែងយ៉ាងប៉ិនប្រសប់ គឺសម្រស់មុខមាត់ស្រទន់មន្តស្នេហ៍របស់នាង និង រូបរាងស្លីមស្អាត សម្ដែងក្នុងរឿងភាគល្បីៗជាច្រើនរាប់មិនអស់។
ពិតណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងលំដាប់ A និង ជាអ្នកម្ដាយដ៏ស្រស់ស្អាតរូបនេះ ត្រូវបានប្រទះឃើញដោយអ្នកគាំទ្រ បានផ្តិតយករូបថតរបស់នាង ខណៈកំពុងដើរចេញទៅទិញអីវ៉ាន់ជាមួយនឹងមិត្តភក្តិ ដោយស្លៀកពាក់ជិតឈឹង ស្របពេលដែលអាកាសធាតុចុះត្រជាក់ក្រោមសូន្យអង្សា។
អំឡុងពេលនោះ អ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ព្រើតនឹងតារាស្រីរូបនេះយ៉ាងខ្លាំង បើមើលឱ្យមែនទែនទៅ Yang Mi ពេលនាងស្លៀកពាក់បែបនេះ ជើងទាំងគូរបស់នាងពិតជាតូចៗស្រឡូនៗខ្លាំង កម្រនឹងបានឃើញណាស់។
ក្នុងនោះក៏មានការបញ្ចេញមតិថា នាងគឺជាមនុស្សស្រីដ៏កម្រឃើញដែលមានជើងតូចស្តើង មើលកាន់តែយូរគឺតូចជាងកដៃមនុស្សប្រុសទៅទៀត៕