ឪពុកម្តាយខ្មែរសុទ្ធ តែកូនៗតារាស្រី ៣ រូប មុខកាត់ដូចកូនបរទេស ឃ្យូដខ្លាំងណាស់!
ក្នុងចំណោមតារាៗជាច្រើន ដែលបានទទួលសមាជិកថ្មីជាកូនប្រុសស្រី ដែលកន្លងមកមហាជនអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានសង្កេតឃើញហើយថា មានគូសិល្បករសិល្បការិនីមួយចំនួន គឺជាជនជាតិខ្មែរទេ ប៉ុន្តែកូនៗរបស់ពួកគេ បែរជាមានមុខមាត់ស្រស់ស្អាតដូចកូនកាត់បរទេសអ៊ីចឹង ជាពិសេសគឺកូនស្រីៗតែម្តង។ តស់! ទៅមើលទាំងអស់គ្នា ថាតើតារាណាខ្លះដែលកូនមានមុខមាត់ច្រឡំបរទេស ទាំងខ្លួនជាជនជាតិខ្មែរ ៖
១. កូនស្រីរបស់ ឌី សូន្តិតា
កូនស្រីរបស់តារាស្រី ឌី សូន្តិតា មានឈ្មោះ ហ្សូតា ម៉ីហាណា ហៅ Smile កើតថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ។ អូន Smile កើតមកភ្លាម ត្រូវបានមហាជនលាន់មាត់ថា នាងតូចពិតជាមានមុខមាត់ដូចកូនបរទេសខ្លាំងណាស់ ទាំងទម្រង់មុខ និង កែវភ្នែក។
២. កូនស្រីរបស់ តារាសម្តែង ភិន សុដាលីស
បើគិតមកដល់ពេលនេះ កូនស្រីតារាសម្តែង ភិន សុដាលីស នាងតូច Katerina ដែលជាតំណក់ឈាមរបស់លោក ប៉ែន ចំរុង មានអាយុ ៦ ឆ្នាំហើយ។ អាយុកាន់តែធំ Katerina កាន់តែមានមុខមាត់ស្រស់ស្អាតដូច ភិន សុដាលីស ខ្លាំងឡើងៗ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងតូចក៏កាន់តែមើលទៅគួរឱ្យស្រឡាញ់ ត្រង់មានសាច់ទ្រលុកទ្រលន់ សក់រួញៗ និង មុខដូចកូនកាត់បរទេសអ៊ីចឹង។
៣. កូនស្រីរបស់ តារាចម្រៀង សួស វីសា និង ថមមី
កូនស្រីរបស់តារាទាំង ២ រូបនេះ មានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ។ អូន Jenny កើតមកគឺមានទម្រង់មុខស្រដៀងប៉ាបន្តិច និង ម៉ាក់បន្តិច ។ អាយុកាន់តែធំ Jenny កាន់តែថ្លោសមានសាច់សស្គុស រីឯភ្នែកវិញមូលក្រឡង់ៗដូចកូនកាត់គួរឱ្យក្នាញ់ណាស់ ៕