កូន ២ ហើយ សារាយ សក្ខិណា នៅតែខ្លឹម ជះរាងកញ្ឆក់បេះដូងមហាជនព្រាត
តារាសម្ដែងស្រីសម្បូរដោយប្រជាប្រិយភាព សារាយ សក្ខិណា ដ្បិតថាប៉ុន្មានឆ្នាំមកនេះ នាងបានរៀបការសាងគ្រួសារមួយពោរពេញដោយសុភមង្គលរស់នៅជាមួយស្វាមី និង បង្កើតបានកូនប្រុសស្រី ២ នាក់ជាចំណងដៃក៏ពិតមែន តែនាងមិនបានផ្អឹបការងារសិល្បៈចោលទាំងស្រុងនោះទេ ដោយជារឿយៗ គេឃើញតារាស្រីស្រអែមស្រស់រូបនេះ បង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្តធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។
បើនិយាយឱ្យដល់ទៅ ភ្លេចៗខ្លួនកូនស្រីច្បងរបស់អ្នកនាង សារាយ សក្ខិណា ពេលនេះហាក់ធំពេញរូបពេញរាងស្ទើរតែកម្ពរម្ដាយទៅហើយ ប៉ុន្ដែបើងាកទៅមើលអ្នកម៉ាក់រូបនេះវិញ ហាក់នៅតែក្មេងវ័យ សាច់ឈាមស្រស់ថ្លា ជាពិសេសការលេងស្ទីលសម្លៀកបំពាក់ទៀតសោត ក៏ស៊ីវិល័យកាលីបហាយសូរ ធ្វើជាអ្នកម៉ាក់អភិជនមួយរូប។
រំឭកដល់ការតុបតែងខ្លួបកាលីបហាយសូរ ថ្មីៗនេះ សារាយ សក្ខិណា ធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាំងកាំង នាំគ្នាសម្លឹងមើលភាពសិចស៊ីរបស់នាងស្ទើរមិនចង់ដកដង្ហើម ក្រោយ សារាយ សក្ខិណា លេងម៉ូដអាវ Fashion ចំហទ្រូងយ៉ាងទាក់ទាញ សម្ញែងពីរូបរាងស្រឡូនមិនចាញ់ក្រមុំនោះទេ៕